ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាដោយឥតគិតថ្លៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 January, 2024 ក+ ក-


(ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)៖ ជំនាញវិជ្ជាជីវៈដូនតា នឹងចាប់ផ្តើមនៅខែក្រោយ ដោយឥតគិតថ្លៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្រសួងនឹងរៀបចំ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដោយមិនបង់ថ្លៃ សម្រាប់ឆ្នាំ២០២៤ ចាប់ពីខែកុម្ភៈ នេះតទៅ នៅទីតាំងចំនួន១៣ ក្នុង ៨ រាជធានី-ខេត្ត។ ជំនាញដែលនឹងបណ្តុះបណ្តាលនោះ រួមមាន៖ ខ្មុកស្មាច់ ចម្លាក់ប្រាក់/ស្ពាន់ ចម្លាក់ស្បែក ចម្លាក់ថ្ម តម្បាញក្រមាត្រុំ ស្មូនឆ្នាំង ផលិតឧបករណ៍ភ្លេង តម្បាញសូត្រ គំនូរពណ៌ គំនូរបុរាណ និងចម្លាក់ស្មិត។
ចំពោះសិស្សដែលមកអំពីគ្រួសារក្រីក្រដែលមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យដែលមានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ ម៉ឺនរៀលក្នុងមួយខែ ដោយត្រូវបំពេញលក្ខខណ្ឌសិក្សាឱ្យបានត្រឹមត្រូវ។ សូមប្រញាប់រួសរាន់ចុះឈ្មោះចូលរៀន ព្រោះកន្លែងសិក្សាមានកំណត់។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/2S7PU4wObxg