រកឃើញសាកសពក្រុមISជិត៤០០នាក់នៅក្នុងផ្នូរដាច់ដោយឡែកពីគ្នា
អ៊ីរ៉ាក់៖យោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពអ៊ីរ៉ាក់កាលពីម្សិលមិញបានអះអាងថា ខ្លួនបានរកឃើញផ្នូរចំនួន១៩ ដែលមានសាកសពចំនួន៣៦៤ ដែលជាសាកសពរបស់សមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមIS។
សាកសពនេះបានរកឃើញនៅទីក្រុងចម្រាញ់ប្រេងBaiji ស្ថិតនៅភាគកណ្តាល ខេត្ត Salahudin ជាទីតាំងដែលក្រុមសកម្មប្រយុទ្ធធ្លាប់កាន់កាប់ ដែលស្ថិតនៅចម្ងាយប្រហែល២០០គីឡូងម៉ែត្រនៃភាគខាងជើងទីក្រុងBaghdad ប្រទេសអ៊ីរ៉ាក់។
ទោះជាយ៉ាងណារបាយការណ៍នេះមិនបានបញ្ជាក់ថា សាកសពដែលរកឃើញក្នុងរណ្តៅកប់សពនោះមានរយៈពេលប៉ុន្មាននោះទេ៕