ចាប់បញ្ជូនជនជាតិថៃប្រុស ស្រី២៥នាក់ បញ្ជូនទៅប្រទេសថៃវិញ
(ខេត្តបន្ទាយមានជ័យ)៖កំលាំងប៉ុស្ដិ៍ច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែតបានចាប់បញ្ជូនជនជាតិថៃប្រុស ស្រីចំនួន២៥នាក់ទៅឲ្យកម្លាំងសមត្ថកិច្ចថៃនៅព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ២០២៤នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។លោកជួន សារី នាយរងប៉ុស្ដិ៍ច្រកទ្វារមានប្រសាសន៍ថាៈកម្លាំងនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីដឹកនាំដោយលោកយឿម ម៉ាន់ អនុប្រធាននាយកដ្ឋានសហការជាមួយអាជ្ញាធរខេត្តសៀម បណ្ដេញចេញជនជាតិថៃ២៥នាក់ក្នុងនោះស្រី១៣នាក់ពីបទលួចឆ្លងដែនខុសច្បាប់ស្នាក់នៅធ្វើការក្នុងប្រទេសកម្ពុជាគ្មានច្បាប់អនុញ្ញាត។
សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ ៖https://youtu.be/FPP0vnpkmeM