កំពង់ឆ្នាំង ៖នាយកដ្ឋាននគរបាលចរាចរណ៍សណ្តាប់ធ្នាប់ និង សាធារណៈ ក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះបានដាក់គោលដៅចុះប្រតិបត្តិការត្រួតពិនិត្យសណ្តាប់នៃការធ្វើចរាចរណ៍ដែលមិនត្រឹមត្រូវស្របតាមគោលការច្បាប់។
មន្ត្រីនគរបាលក្នុងប្រតិបត្តិការមួយរូបបានបញ្ជាក់ឲ្យដឹងថា ដោយមានការដឹកនាំដ៏ល្អពីរាជរដ្ឋាភិបាល ប្រទេសជាតិមានការរីកចំរើន កំណើននៃយានយន្តពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនឡើងៗ។ដូច្នេះហើយ ទើបការធ្វើដំណើរនូវតាមដងផ្លូវសាធារណ:មានការកកស្ទះហើយ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងធំៗជាញឹកញាប់ ដោយសារបងប្អូនខ្លះបានបើកបរមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោគ និងមិនយល់ច្បាស់ពីច្បាប់ចរាចរណ៍ថ្មី បានបង្កភាពគ្មានសណ្តាប់ធ្នាប់ហើយ ដឹងឥវ៉ាន់បានដាក់សំពីងសំពោង ហើយពេលសមត្ថកិច្ចនគរបាលចរាចរណ៍តាមស្រុកខេត្តចុះធ្វើការត្រូតពិនិត្យ អាងខ្នងធំនៅពីក្រោយ ដោយយកឈ្មោះអ្នកធំមកកាង ហើយដៀលប្រមាថមកលើសមត្ថកិច្ចថែមទៀផង។
ប្រភពបន្តថា ឯកឧតម្ត ឧតម្ត សេនីឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាល
ចរាចរណ៍សណ្តាប់ធ្នាប់ និង សាធារណៈ ក្រសួងមហាផ្ទៃ បានចង្អុលបង្ហាញទៅដល់
លោក វរសេនីត្រី. ហោ សំអាត ឱ្យដឹកនាំកម្លាំង ក្រសួង និងកម្លាំងខេត្តកំពង់ឆ្នាំងចុះត្រូតពិនិត្យយានយន្ត គ្រុបប្រភេទ តាមបណ្តោយផ្លូវជាតិលេខប្រាំ ក្នុងទឹកដីខេត្តកំពង់ឆ្នាំង។
នៅក្នុងកិច្ចប្រតិបត្តិការណ៍នោះ ឯកឧតម្ត ឧតម្តសេនីឯក រុន រ័ត្នវាសនា បាន
មានប្រសាសន៍ប្រាប់ដល់អ្នកសារព័ត៌មានថា លោកបានដាក់កម្លាំងប្រតិបត្តិការនេះ ចាប់ពី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ រហូត មកដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ កម្លាំងរួម ក្រសួង និងខេត្តទាំងអស់៣២នាក់ចែកចេញជាពីវេន ២៤ម៉ោងលើ ២៤ ម៉ោង។
ក្នុងកិច្ចប្រតិបត្តិការនោះ ឃើញថា គ្រោះថ្នាក់ចរាចរណ៍ខ្លះបានកើតឡើងដោយសារតែមានរថយន្តរបស់ក្រុមហ៊ុន និងឯកជនមួយចំនួនបើកបរមិនទាន់គោរពច្បាប់ចរាចរណ៍ផ្លូវគោគឱ្យបានត្រឹមត្រូវមួយរយភាគរយនៅឡើយនោះទេ។
លោកបន្តទៀតថា អ្វីដែលការដែលលោកដាក់គោលដៅនេះគឺបានទួទបទបញ្ជាពីសម្តេចក្រឡាហោម សរ ខេង ឧបនាយករដ្ឋាមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ក្នុងកិច្ចប្រតិបត្តិការនោះដែរ ប្រជាពលរដ្ឋភាគច្រើនបានអបអរសាទយ៉ាងខ្លាំង
ទៅដល់ចំណាត់ការរបស់នាយកដ្ឋាននគរបាលចរាចរណ៍សណ្តាប់ធ្នាប់ និងសារធារណៈ
ផ្លូវគោគដែខិតខំប្រឹងប្រែងបំពេញភារិច្ច ទាំងថ្ងៃ ទាំងយប់ ទាំងមេឃភ្លៀងរលឹមដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើររបសប្រជាពលរដ្ឋ៕ដោយះសួង សាម