ក្រសួងបរិស្ថានសហការជាមួយក្រុមហ៊ុន TOTAL Energy ពង្រីកភាពបៃតងជំរុញអព្យាក្រឹតកាបូនបង្កើនចំណូលជូនប្រជាសហគមន៍
(ភ្នំពេញ)៖រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងជំរុញ និងលើកទឹកចិត្តឲ្យក្រុមហ៊ុន Total Energy ចូលរួមការវិនិយោគបៃតង តាមរយៈការដាំដើមឈើ ពង្រីកភាពបៃតង ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍មូលដ្ឋាននៅក្នុងតំបន់ការពារធម្មជាតិភ្នំគូលែន ដែលជាគោលដៅលំហែបៃតង អនុលោមតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន២០២៤-២០២៨ របស់ក្រសួងបរិស្ថាន។ ការថ្លែងនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Dinah Kumar នាយកប្រចាំប្រទេស និងជាអ្នកគ្រប់គ្រងក្រុមហ៊ុនប្រេងឥន្ធនៈ Total Energy នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងបរិស្ថាន។