អគ្គីភ័យលេបត្របាក់ផ្ទះ២ខ្នងសង់ក្បែរគ្នាបណ្ដាលឲ្យខូចខាតទាំងស្រុង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 February, 2024 ក+ ក-

(ខេត្តក្រចេះ)÷ លំនៅដ្ឋាន២ខ្នងផ្ទះសង់អំពីឈើប្រក់ក្បឿង របស់ពលរដ្ឋ រស់នៅក្នុងឃុំបុស្សលាវ ស្រុកចិត្តបុរី ខេត្តក្រចេះ ត្រូវបានអគ្គីភ័យឆាបឆេះខូចខាតទាំងស្រុង កាលពីល្ងាចថ្ងៃទី៣ ខែកុម្ភះ ។

ក្នុងហេតុការណ៍អគ្គីភ័យឆាបចេះលំនៅដ្ឋានរបស់ពលរដ្ឋ អស់ចំនួន២ខ្នងផ្ទះនេះមិនបង្កឲ្យម្ចាស់លំនៅដ្ឋានក៏ដូចអ្នកក្បែរខាងណាម្នាក់រងរបួសក្នុងហេតុការអគ្គីភ័យនេះទេ។ក្នុងនោះមានសម្ភារៈប្រើប្រាស់ លុយរៀលនិងលុយដុល្លារជាច្រើនត្រូវបានឆាបឆេះក្នុងអណ្តាតភ្លើងគ្មានសល់។

សូមចុចបើកដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/uc8n4Sk3Qfo