អាមេរិក-ប៉ាគីស្ថានអំពាវនាវឱ្យក្រុមតាលីបង់ចូលតុចរចា
អាមេរិក៖លោក អូបាម៉ា ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោកNawaz Sharif ចេញសេចក្តីថ្លែងរួមគ្នាមួយនៅសេតវិមានអាមេរិកកាលពីថ្ងៃទី២២តុលាដោយអំពាវនាវឱ្យក្រុមតាលីបង់ចូលតុចរចាសន្តិភាព។
ក្នុងសេចក្ដីថ្លែងការណ៍រួមរបស់មេដឹកនាំទាំងពីរបានអំពាវបញ្ជាក់ថា ក្រុមតាលីបង់គួរតែជួបពិភាក្សា ជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថានដោយផ្ទាល់ នៅទីក្រុងកាបុល ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពប្រកបដោយចីរភាព៕