តំបន់​រ៉ែ​មាសក្នុងស្រុក​អូរ​យ៉ា​ដាវ កំពុង​ត្រូវ​បំផ្លាញ​យ៉ាង​អនាធិបតេយ្យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 October, 2015 ក+ ក-

​រតនគិរី​៖ទីតាំង​មួយចំនួន​ក្នុងស្រុក អូយ៉ាដាវ ត្រូវបាន​មនុស្ស​មួយក្រុម ក្នុងនោះ​ក៏មាន​ជនជាតិ​វៀតណាម​ផងដែរ បាន និង​កំពុង​ជីក​រូង​ក្នុង​រណ្តៅ​ដី​រុករ​កមាស​យ៉ាង​អនាធិបតេយ្យ ប៉ុន្តែ​ជា​យូរ​មកហើយ​មិនឃើញ​មាន​សមត្ថកិច្ច​ណា​ចុះទៅ​ហាមឃាត់​ឡើយ​។​

​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក ឆាយ ធី ប្រធាន​អង្គការ ADHOC ប្រចាំខេត្ត​រតនគិរី លោក​បានសរសេរថា មាន​ជនល្មើស​មួយចំនួន​ក្នុងនោះ ក៏មាន​ជនជាតិ​វៀតណាម​ផងដែរ បាន និង​កំពុង​លួច​‎​ជីក​រ៉ែ​មាស​យ៉ាង​អនាធិបតេយ្យ ក្នុងស្រុក​អូរ​យ៉ា​ដាវ ដោយ​ប្រើ​ម៉ាស៊ីន​កិន​ដី​រ៉ែ​មាស​យ៉ាង​គគ្រឹកគគ្រេង​ពេញ​ព្រៃ​ដោយ​មិនមាន​អាជ្ញាធរខេត្ត ឬ​សមត្ថកិច្ច​ជំនាញ​ចុះបង្ក្រាប​ឡើយ​។​

​សំណេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ដដែល​បន្តថា នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥ អង្គការ ADHOC ខេត្តរតនគិរី បាន​ចុះ​ស៊ើបអង្កេត​ឃើញថា មាន​ការដាក់​ម៉ាស៊ីន​កិនបំបែក​ដី​រ៉ែ​មាស​យ៉ាង​អនាធិបតេយ្យ រាប់សិប​គ្រឿង ពេញ​តំបន់​ព្រៃ​មាស​តែម្តង ស្ថិតនៅ​ភូមិ​ព្រៃ​មាស ឃុំ​បរខាំ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ក្នុងនោះ​ក៏មាន​ជនជាតិ​វៀតណាម​មួយចំនួន​ផងដែរ​។​

ប្រភព​ដដែល​បញ្ជាក់ថា នៅពេលដែល​មន្ត្រី​អង្គការ ADHOC ចុះ​ទៅដល់​កន្លែង​ជីក​រ៉ែ​មាស​នោះ ពួកគេ បាន​រត់គេច​ចោល​ម៉ាស៊ីន​ដែល​កំពុងតែ​កិន​រ៉ែ​មាស​ទាំងនោះ ដោយ​បន្សល់ទុក​ឧបករណ៍ និង​សម្ភារៈ​មួយចំនួន​ប៉ុណ្ណោះ​។​

​មន្ត្រី​អង្គការ អាដហុក លោក ឆាយ ធី បាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជាបន្ទាន់ ចំពោះ​ករណី​ជីក​រ៉ែ​មាស​យ៉ាង​អនាធិបតេយ្យ​ទាំងនោះ បើ​មិន​ដូច្នោះ​ទេ ភាពអនាធិបតេយ្យ​នឹង​រីក​រាលដាល​បង្ក​ជា​វិនាសកម្ម​ដល់​សម្បត្តិ​ធម្មជាតិ​យ៉ាងធ្ងន់ធ្ងរ​ជាមិនខាន​ឡើយ​៕ ដោ​យ៖​ភិ​រ៉ា​ន​ន្ទ​

hbghbbb

ftgftyyy

edseddd

gvfgvvv