បញ្ជូន​ស្ត្រី​ជាប់​បណ្តឹង​សា​ហាយ​ស្មន់​ជាមួយ​មេធាវី ជា ហៃ ទៅ​តុលាការ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 October, 2015 ក+ ក-

​ព្រះសីហនុ​៖ ស្ត្រី​ម្នាក់​ឈ្មោះ ឯម រ៉ានី ដែល​វាយ និង​ជេរប្រមាថ​ម្តាយ នៅពេលដែល​តាម​ទាន់ពេល​លួច​មាន​សា​ហាយ​ជាមួយ​មេធាវី ជា ហៃ កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែតុលា នេះ ត្រូវ កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដោយមាន​ការចូលរួម​ពី​លោកស្រី ចា​ត សូរ​ស្មី ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ព្រះសីហនុ​។​

​ការឃាត់ខ្លួន​នេះ ធ្វើឡើង​យោងតាម​បណ្តឹង​របស់​បុរស​ម្នាក់​ឈ្មោះ គុណ ប៊ុន​ថា បានដាក់​ពាក្យ​ប្តឹង​លោក​មេធាវី ជា ហៃ ដែល​គេ​ស្គាល់​ថា ក៏​ជា​កូនប្រសារ​របស់លោក គង់ ស្រី​វ អនុប្រធាន​តុលាការ​កំពូល​ ចោទប្រកាន់​ចំនួន​២​ករណី គឺ​ករណី​ប្រើ​អំពើហិង្សា និង​ករណី​លួច​សហាយស្មន់ ប្រពន្ធ​របស់ខ្លួន​ឈ្មោះ​ឯម រ៉ានី​។​

​នៅ​ចំពោះមុខ​ស​ត្ថ​កិច្ច លោក​មេធាវី ជា ហៃ បានធ្វើ​ការបដិសេដ​ទាំងស្រុង​ទៅនឹង​បណ្តឹង​ចោទ ប្រកាន់​ខាងលើ ដោយ​លោក​បញ្ជាក់ថា រវាង​លោក និង​ស្ត្រី​ឈ្មោះ ឯម រ៉ានី គឺជា​ដៃគូ​រកស៊ី​ដាក់​ហ៊ុន​ជាមួយគ្នា ក្នុង​ហាង​សេវាកម្ម​ទិញ​លក់ និង​បញ្ចាំ (​យីហោ អា​នី​) នៅ​កន្លែងកើតហេតុ​ខាងលើ ហើយក៏​គ្មាន​ទំនាក់ទំនង​អ្វី​ពាក់​ព័ន្ធរឿង​ស្នេហា​នោះទេ លោក​គ្រាន់តែ​ជា​មេធាវី​ការពារ​ក្តី​ឲ្យ​ស្ត្រី​នេះ​តែប៉ុណ្ណោះ​។​
​ក្រោយពី​នគរបាល​ធ្វើការ​សាកសួរ​ចប់ លោក ជា ហៃ ត្រូវបាន​ដោះលែង​វិញ​ភ្លាមៗ បន្ទាប់ពី​មាន​មេធាវី​របស់គាត់ ឈ្មោះ ឈុន ជ្រា បំពេញបែបបទ សុំ​ធ្វើ​ការធានា​។​

យោងតាម​ឯកសារ​ផ្លូវការ​មួយច្បាប់ លេខ ០០០៧ ពណ​.​ចបព ចុះ​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៥ ចុះ​ហត្ថ​លេខ​ដោយ​លោក អ៊ុក ប្រជា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់​ទទួលស្គាល់​ថា លោកស្រី ឯម រ៉ានី ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​លោក ជា ហៃ ជា​អភិបាល នៃ​ក្រុមហ៊ុន អេ អិន ស៊ី​អេ​ច ត្រេ​ឌី​ង A N & C H TRADING Co.,Ltd ដែលមាន​ស្នាក់កា ក្រុមហ៊ុន​ស្ថិតនៅ ទីតាំង​លេខ​០៥ ផ្លូវ​លេខ ២១៤ ភូមិ​៤ ក្រុម​២ សង្កាត់​លេខ​៤ ក្រុង​ខេត្ត​ព្រះសីហនុ​ពិតប្រាកដ​មែន​។​

​មន្ត្រីនគរបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​ហាង​រកស៊ី ទិញ លក់ និង​បញ្ចាំ​មួយកន្លែង នៅខាងមុខ​ក្លឹប​កម្សាន្ត ៣៣៣ តំបន​ជាប់​របង​មន្ទីរពេទ្យបង្អែក​ខេត្ត (​ពេទ្យ​ចំ ព​ការ​ចេក​) ស្ថិតនៅ​ក្នុងភូមិ​លេខ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​២០​តុលា ។​ប្រភព​បន្តថា​ការចាប់​ឃាត់ខ្លួន​ស្ត្រី​ខាងលើនេះ​ដោយសារ​មាន​បទល្មើស​ជាក់ស្តែង​ ប៉ុន្តែមិនបានប្រាប់ថា​ បទល្មើសជាក់ នោះមានអ្វីខ្លះនោះទេ។

​ប្រភព​បញ្ជាក់ថា សាលាដំបូង​បានសម្រេច​បញ្ជូន​ស្ត្រី​ឈ្មោះ ឯម រ៉ានី នៅ​ព្រឺ​ក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥​នេះថា  នឹងត្រូវ​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​វិញ ដើម្បី​រង់ចាំ​សាកសួរ​បន្តទៀត ដោយសារ​ការសាកសួរ​មិនទាន់​ចប់ ៕ដោយ៖ខេមរា

nhbnnnn

tgtfttt