បារាំង​គ្មាន​ដំណោះស្រាយ​នយោបាយ​ចំពោះ​វិបត្តិ​នៅ​ស៊ី​រី​ទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 October, 2015 ក+ ក-

​បារាំង​៖​រដ្ឋមន្ត្រី​ក្រសួងការបរទេស​បារាំង​លោក ឡូ​រ៉ង់ ហ្វា​ប៊ី​យូ​ស បានបញ្ជាក់ ម្តងទៀត​យ៉ាងច្បាស់​ដោយនិយាយ​ថា លោក​មានជំនឿថា នឹង​គ្មាន​ដំណោះស្រាយ​នយោបាយ ចំពោះ​វិបត្តិ​នៅ​ស៊ី​រី​ទេ បើសិនជា​គេ​បញ្ចូល​លោក​ប្រធានាធិបតី បា​សា អាសាដ ចូលទៅក្នុង​ដំណោះស្រាយ​នេះបើ​ទោះណាជា​សកម្មភាព​យោធា​កំពុង​តែមាន​ភាពខ្លាំង​ក្លា​ក៏ដោយចុះ​។
​ ​បន្ទាប់ពី​មានការ​ជួបប្រជុំ​ជាមួយ​បេសកជន​ពិសេស នៃ​អង្គការសហប្រជាជាតិ លោក ស្តា​ហ្វា​ន់ ដេ មី​ស្ទួ​រ៉ា ហ្វា​ប៊ី​យូ​ស បាន​និយាយ​ដោយ​ទទូចថា ការដឹកនាំ​បណ្តោះអាសន្ន​ដែលជា នយោបាយ ជា អន្តរ​កាលដែល​ដឹកនាំ​ដោយ​លោក បា​សា អាល់​អាសាដ នឹង​ជំរុញ​ឲ្យ​កង កម្លាំង​ប្រឆាំង​ដែល​មិន​ជាប់ទាក់ទង​ជាមួយនឹង​ក្រុម​ជ្រុលនិយម អាច​នឹង ក្លាយទៅជា​ក្រុម​ភេ​វរ​ករ​។
​ ​លោក​រដ្ឋមន្ត្រីការបរទេស​បារាំង​និយាយថា ប្រព័ន្ធ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី នៅតែ​បើកចំហ បើទោះបីជា​មន្ត្រី​រុស្ស៊ី​មិនត្រូវ​បាន​គេ​រំពឹងថា នឹងចូលរួម ក្នុង​កិច្ចប្រជុំ​ដែល​នឹង​រៀបចំឡើង​នៅក្នុង​ទីក្រុង​ប៉ារីស​នា​សប្តាហ៍ ក្រោយនេះ ក៏ដោយ ហើយ​លោក​បន្ថែមថា ទីក្រុង​មូ​ស្គូ​នៅតែមាន​តួនាទី​សំខាន់​លើ​បញ្ហា​នេះ​៕

art11.1