សម្តេច ម៉ែន សំអន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូប មិត្តភាព កម្ពុជា-វៀតណាមខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការស្តូបមិត្តភាពកម្ពុជា-វៀតណាមខេត្តស្វាយរៀង ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា ការសម្ពោធស្តូបមិត្តភាពកម្ពុជា-
វៀតណាម នៅក្នុងខេត្តស្វាយរៀង ជានិមិត្តរូបនៃការដឹងគុណ របស់បក្ស រដ្ឋ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ចំពោះបណ្តាវីរៈបុរស កងទ័ពស្ម័គ្រចិត្តវៀតណាម និងកម្មាភិបាល យុទ្ធជនកងយោធពលខេមរភូមិន្ទ ដែលបានពលីជីវិតដើម្បីឯករាជ្យ សេរីភាព របស់ប្រទេសជាតិ និងសុភមង្គលរបស់ប្រជាជន ។(ចុចបើកទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/6TLHLUAM0uE