ផ្លូវមួយខ្សែជាង 19kmពី ឃុំបឹងព្រាវឆ្ពោះទៅកាន់ឃុំជ្រោយស្វាយ ស្រុកស្រែអំបិលនឹងត្រូវសាងសង់រួចរាល់ជាស្ថាពរនៅចុងឆ្នាំ 2024!
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 March, 2024 ក+ ក-

(ខេត្តកោះកុង)៖ផ្លូវលំគ្រួសក្រហមមួយខ្សែដែលមានរយៈចម្ងាយប្រវែងជាង 19km ចាប់ពីឃុំបឹងព្រាវ ឆ្ពោះទៅកាន់ភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិលខេត្តកោះកុង នាពេលបច្ចុប្បន្ននេះ ត្រូវបានស្ថាបនាសារជាថ្មីឡើងវិញពីផ្លូវក្រាលគ្រួសក្រហម ឲ្យទៅជាផ្លូវក្រាលកៅស៊ូវិញ ដើម្បីជាប្រយោជន៍ជួយសម្រួលក្នុងការធ្វើដំណើរទៅវិញទៅមករបស់ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានចូលទៅលេងកម្សាន្តតាមវាលឆ្នេរខ្សាច់ដែលស្ថិតនៅក្នុង ភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិលខេត្តកោះកុងនោះទៀតផង។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/TBv0GRW2Bs0