ប្រណាំងរទេះសាឡីល្បែងប្រជាប្រិយដ៏ពេញនិយមរបស់ពលរដ្ឋខេត្តកំពង់ស្ពឺ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 April, 2024 ក+ ក-

(ខេត្តកំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃអាទិត្យទី០៧ ខែមេសា ឆ្នាំ២០២៤ បានរៀបចំពិធីប្រណាំងរទេះសាឡីគោលឿន នៅបរិវេណភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមយ៉ាងកុះករពីបងប្អូនប្រជាពលរដ្ឋឆ្ងាយជិត ។

ប្រជាពលរដ្ឋបានកោតសរសើរចំពោះរដ្ឋបាលខេត្តកំពង់ស្ពឺ និងមន្ត្រីទាំងអស់ ដែលបានរក្សានូវទំនៀមទម្លាប់ ក៏ដូចជាប្រវត្តិនៃពិធីនេះ។រទេះសាឡីគោ កាលដើមឡើយ គឺត្រូវបានប្រើប្រាស់សម្រាប់តែដឹកជញ្ជូនបណ្ណាការក្នងពិធីអាពាហ៍ ពិពាហ៍ និងដឹកជញ្ជូនលោកយាយ លោកតា ចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍បុណ្យប្រពៃណី និងពិធីបុណ្យផ្សេងៗតែប៉ុណ្ណោះ។លុះក្រោយៗមកទៀត អ្នកភូមិក៏បានផ្ដួចផ្ដើមគំនិតបង្កើតជាពិធីប្រណាំងរទេះសាឡីគោលឿននេះ នៅតាមភូមិ សហគមន៍រហូតដល់ទីប្រជុំជន ដើម្បីអបអរសាទរមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ចំនួនរទេះសាឡីគោ ដែលចូលរួមក្នុងឆ្នាំ២០២៤នេះ គឺមានចំនួនសរុប៥០គូ(គូធំមានចំនួន២១គូ និងគូតូចមានចំនួន២៩គូ) មកពីរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ ។

ចំពោះជ័យលាភីដែលទទួលបានក្នុងកម្មវិធីនេះគឺ ៖

រទេះគោគូធំ លេខ១បានទៅលើរទេះគោមកពីខេត្តកំពង់ចាម ។ លេខ២បានទៅឡើរទេះគោ មកពីខេត្តកំពង់ស្ពឺ និងលេខ៣បានទៅលើរទេះគោមកពីរាជធានីភ្នំពេញ។

រទេះគោគូតូច លេខ១ស្ទួនបានទៅលើរទេះគោមកពីខេត្តកំពង់ស្ពឺ និង ខេត្ត
កណ្តាល  និងលេខ៣បានទៅលើរទេះគោមកពីរាជធានីភ្នំពេញ ៕
(សូមចុចបើកLink ដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/du2MkFDzCIo