​ក្រុម​ម្ចាស់​រថយន្ត​ធុន​ធ្ងន់​ខុសច្បាប់​ប្រមូលផ្តុំ​តវ៉ា​ឲ្យ​គយ​បន្ធូរបន្ថយ​ប្រាក់​ពន្ធ និង​មិនកែច​ង្កូ​ត​ (មានវីដេអូ)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 October, 2015 ក+ ក-

​ភ្នំ​ពេ​ញ៖ ក្រុម​ប្រជាពលរដ្ឋ​ដែលមាន​រថយន្ត​ធុន​ធំ ឬ​ធុន​បែន​គ្មាន​បង់ពន្ធ​នាំចូល​ហើយ​រកស៊ី​ដឹកទំនិញ ឬ​ដឹក​អាចម៍ដី​នៅ​ជុំវិញ​រាជ​រា​ធ​នី​ភ្នំពេញ និង​ខេត្ត​នានា​បាន​ប្រមូលផ្តុំ​គ្នា​នៅមុខ​ទីស្តីការក្រសួង​សារ​ធា​រណការ និង​ដឹកជញ្ជូន កាល​វេលា​ម៉ោង ១០:០០​ព្រឹក ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ ប្រយោជន៍​ស្នើ​ឲ្យ​ស្ថាប័នគយ មេត្តា​បន្ធូរបន្ថយ និង​ពន្យារពេល​បង់ពន្ធ​ទៅលើ​រថយន្ត​របស់​ពួកគាត់​។​

​នៅមុខ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជិត​រមណីយដ្ឋាន​វត្ត​ភ្នំ កាលពី​ព្រឹក​មិញ​នេះ មាន​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​រថយន្ត​បែន​ធុន​ធ្ងន់​បានមក​ជួបជុំគ្នា​ដាក់​លិខិត​ស្នើសុំ​ទៅ​រដ្ឋមន្ត្រី​ដើម្បី​ឲ្យ​មានការ​បន្ធូរបន្ថយ ឬ​ពន្យារពេល​បង់ប្រាក់​ពន្ធ​នាំចូល​លើ​រថយន្ត​របស់​ពួកគាត់​។​

​ការប្រមូលផ្តុំ​គ្នា​នេះ ធ្វើឡើង​នៅក្រោយ​ពេលដែល​ស្ថាប័នគយ និង​រដ្ឋាករ បាន​ចុះបង្ក្រាប​រឹបអូស​យក​រថយន្ត​ដែល​មិនបាន​បង់ពន្ធ​ត្រឹមត្រូវ រថយន្ត​ចង្កូត​ស្តាំ ពិសេស​គឺ​ការបង់ពន្ធ​នាំចូល​។​

​បងប្រុស​ម្នាក់​ដែល​មក​ចូលក្នុង​ការតវ៉ា​នេះ​បាន​បញ្ជាក់ថា ពួកគាត់​មានលទ្ធភាព​តិចតួច បាន​យក​ប្លង់ដី​-​ផ្ទះ​ទៅ​បញ្ចាំ​នៅ​ធនាគារ យកប្រាក់​ទៅ​ទិញ​រថយន្ត​នេះ ដើម្បី​ធ្វើ​អាជីវកម្ម​ដឹក​ដី ឬ​ទំនិញ ដោយ​បង់​រំ​លោះ​អោយទៅ​ធនាគារ​ជា​រៀងរាល់ខែ រហូតមកដល់​ពេលនេះ​មិន​រួច​បំណុល​នៅឡើយ​ទេ ប៉ុន្តែ​រថយន្ត​មាន​ភាព​ទ្រុឌទ្រោម​ស្ទើរ​អស់​ទៅហើយ គឺ​រក​មួយថ្ងៃ​បាន​ត្រឹម​មួយថ្ងៃ​ទប់​ទល់នឹង​ជីវភាព​ប្រចាំថ្ងៃ និ​បំណុល​ធនាគារ​តែប៉ុណ្ណោះ​។​

​នៅក្នុង​លិខិត​ដែល​ពួកគាត់​បានបង្ហាញ មេគង្គ​ប៉ុស្តិ៍ បានសរសេរថា «​ពួកយើង​ទាំងអស់គ្នា​បាន​សំណូមពរ ៣​ចំណុច ៖​
១, សូមមេត្តា កុំអោយ​កែ​ចង្កូត​ពីស្តាំ ទៅ​ឆ្វេង
២, សូមមេត្តា បន្ធូរបន្ថយ​តំលៃ​ពន្ធ​ត្រឹម ៥០% និង​កុំ​គិតការ​ផាកពិន័យ ទាំង​រថយន្ត​ដែល​បាន​ឃាត់ទុក និង​រថយន្ត​ដែល​មិនទាន់បាន​ឃាត់ទុក​។​
៣, មេត្តា​ផ្អាក​ប្រ​ត្តិ​ប​ត្តិ​ការចុះ​ចាប់​រថយន្ត តាមផ្លូវ តាម​ផ្ទះ​ជា​បណ្តោះ​អាស​ន្ត ដើម្បីអោយ​ពួក​ខ្ញុំ​មាន​ឪ​កាស​បាន​រកប្រាក់​ចំណូល​ដើម្បី​បង់ពន្ធ​ជូន​រដ្ឋ និង​ធនាគារ​។​

​នៅវេលា​ជិត​ថ្ងៃត្រង់​នា​ថ្ងៃ​ដដែល បងប្អូន​ប្រជាពលរដ្ឋ​ទាំងនោះ បាននាំគ្នា​រំសាយ​ខ​ណៈ ដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រួមទាំង​ស្ថាប័នគយ នៅ​មិនទាន់​បញ្ជាក់​ពី​ដំណោះស្រាយ​លើ​សំណូមពរ​នោះ​នៅឡើយ​។​

​គួរ​បញ្ជាក់ថា កន្លងមក​មាន​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់ ឬ​ធុន​បែន​ខុសច្បាប់​ជាច្រើន​គ្រឿង​បាន​ចរាចរណ៍​ធ្វើ​អាជីវកម្ម​នៅ​ទូទាំងប្រទេស ក្នុងនោះ​មាន​រថយន្ត​ខ្លះ​មិនបាន​បង់ពន្ធ​នាំចូល​ត្រឹមត្រូវ​នោះទេ ហើយ​ក្នុងចំណោម​រថយន្ត​ដែល​មិនបាន​បង់​ពន្ធនាំចូល​ខ្លះ​នោះ​គឺ​ដោយសារ​ម្ចាស់​រថយន្ត បាន​ទិញ​រថយន្ត​កាប់សាច់​ដែល​ក្រុមហ៊ុន​មួយចំនួន​បាន​ឃុប ឃិត​ជាមួយ​ស្ថាប័នគយ នាំចូល​រថយន្តចង្កូតស្តាំ​កាប់សាច់​(​កាត់ ត​) ដោយ​ចុះបញ្ជី​បង់ពន្ធ​នាំចូល​ដាក់ថា​ជា​គ្រឿងបន្លាស់​ចាស់ៗ ឬ​ដែក​អេតចាយ ។​ពួកគាត់បានទិញ​ឡាន​កាប់សាច់​យកទៅ​ត​ភ្ជាប់ និង​បណ្តុះ​បែន​(​ស្ទូច​)​ដោយ​ខ្លួ​នឯ​ង រួច​ធ្វើ​ចរាចរណ៍​ដឹកជញ្ជូន​តែម្តង ដោយ​មិនចាំបាច់​បង់ពន្ធ​នាំចូល ហើយក៏​គ្មា​នឯក​សារ​ត្រឹមត្រូវ​ណាសម្រាប់​បំពេញបែប បទបង់ពន្ធ​ផ្លូវ​នោះដែរ ៕​ ដោ​យ៖​គ.បញ្ញា​

cfdxcxx

gfcgg

vgfvgggjjj

gvfggg

frddd