ខ្មែរនៅអូស្ត្រាលីពីរនាក់ប្តីប្រពន្ធ ដែលធ្លាប់ជេរប្រមាថសម្តេចតេជោ ហ៊ុន សែន ភ្ញាក់រលឹកស្តាយកំហុស សូមទោសកំហុសឆ្គង, សម្តេចតេជោ មិនប្រកាន់ទោសស្វាគមន៍មកលេងស្រុកដោយក្តីរីករាយ។
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 April, 2024 ក+ ក-

(ភ្នំពេញ)៖ ខ្មែរនៅអូស្ត្រាលីពីរនាក់ប្តីប្រពន្ធ ដែលធ្លាប់ជេរប្រមាថសម្តេចតេជោ ហ៊ុន សែន និង​រាជរដ្ឋាភិបាល មិនប្រណីមាត់នោះ បានភ្ញាក់រលឹកនឹកស្តាយកំហុសរបស់ខ្លួន ហើយ​សូម​ទោស សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចំពោះកំហុសឆ្គងរបស់ខ្លួននាពេលកន្លង​មក។

ខ្មែរនៅអូស្ត្រាលីពីរនាក់ប្តីប្រពន្ធ គឺលោក ស៊ុត សារ៉េត និងលោកស្រី ម៉ៅ សាវឿន ជាអ្នក​ដែលធ្លាប់ជេរប្រមាថសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាល ដោយមិនសំចៃ​មាត់នោះ​ឡើយ។

នៅថ្ងៃនេះខ្មែរនៅអូស្ត្រាលីពីរនាក់ប្តីប្រពន្ធនេះ បានចេញវីដេអូសូមទោសសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជាផងដែរ។

ជាមួយនឹងការសូមទោសខ្មែរនៅអូស្ត្រាលីទាំងពីររូបនេះ បានសម្តែងការសោកស្តាយជា​ខ្លាំងចំពោះកំហុសឆ្គងនាពេលកន្លងមក។

ក្រោយទទួលបានវីដេអូសូមទោសនេះ សម្តេចតេជោ ហ៊ុន សែន មេដឹកនាំដែលមានក្តី​សណ្តោស​ប្រណី និងមិនដែលយកខ្មែររូបណាជាសត្រូវនោះ បានប្រកាសស្វាគមន៍ដោយ​រីករាយចំពោះការភ្ញាក់រលឹករបស់ខ្មែរនៅអូស្ត្រាលីពីរនាក់ប្តីប្រពន្ធនេះ។

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញខ្មែរពីរនាក់ប្តីប្រពន្ធនេះមកលេងខ្មែរ ហើយធ្វើដំណើរទៅតាមព្រំដែនទាំងព្រំដែនជាមួយថៃ វៀតណាម និងឡាវ ដើម្បីយល់ពីសភាពពិតនៅតាមព្រំដែនខ្មែរជាមួយប្រទេសដទៃ។(សូមចុចបើក Link ទស្សនានិងស្ដាប់សម្លេងពិស្ដារ)៖https://youtu.be/ipZyVJ44V0k