អាវុធហត្ថ​ខេត្ត និង​គយ ឃាត់​រថយន្ត​ដឹកទំនិញ​ធំៗជាង​៩០​គ្រឿងដែលដឹក មកពី​ថៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 October, 2015 ក+ ក-

​ខេត្តកោះកុង​៖ នៅវេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២៧ តុលា ឆ្នាំ​២០១៥ នេះ កង​អាវុធហត្ថ​ខេត្ត និង​សមត្ថកិច្ច​គយ បាន​ស្ទាក់​ឃាត់​រថយន្ត​ដឹកទំនិញ​ធំៗ ជាង​៩០​គ្រឿង នៅ​ចំណុច​រង្វង់​មូល អេស៊ីលីដា ក្បែរ​មន្ទីរ​ព​ទ្យ​បង្អែក​ខេត្តកោះកុង ស្ថិត​ក្នុងភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ដែល​ដឹកទំនិញ​ចេញ​ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​។​

​បើតាម​សម្ដី​របស់​មេការ​ដឹកទំនិញ​ខាងលើ បាន​និយាយថា ការដឹក​ទំនិញ​ទាំងនេះ មានការ​ឯកភាពគ្នា​ត្រឹមត្រូវ ហើយ​សុទ្ធតែជា​ទំនិញ​ស្របច្បាប់​ទាំងអស់​។​

​ចំណែក​មន្ត្រី​គយ បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​ស្ទាក់​ឃាត់​ទំនិញ​នេះ
​លោក​ធ្វើឡើង​ដើម្បី​ត្រួតពិនិត្យ​ឯកសារ​ម្តងទៀត ឲ្យ​បានច្បាស់លាស់​ចៀសវាង​ការបន្លំ​ផ្សេងៗ ហើយ​បើ​ខាង​លោក​ពិនិត្យឃើញថា មាន​លិខិតស្នាម​មិន​ត្រឹមត្រូវ ក៏​លោក​មិន​អនុញ្ញាត​ឲ្យ​ចេញដំណើរ​នោះដែរ​៕​ដោយ៖អ៊ួ​ង វឹង​
edseww