ហ្វូងដំរីព្រៃបានចាប់បោកស្ត្រីអ្នកភូមិបណ្ដាលឲ្យស្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 April, 2024 ក+ ក-

(ខេត្តមណ្ឌលគិរី)៖ ថ្មីៗនេះនៅអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំខ្មែរ ស្ត្រីម្នាក់ដែលចូលទៅរកទំពាំងឬស្សីក្នុងព្រៃ ត្រូវដំរីមួយក្បាលចាប់បោកបណ្ដាលឲ្យស្លាប់
ភ្លាមៗ ត្រង់ចំណុចអូរប៉ាម ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ។ ក្រោយការស្លាប់របស់ស្ត្រីម្នាក់នេះ មន្ត្រីជំនាញរកឃើញថា ស្ត្រីរងគ្រោះបានចូលទៅតំបន់ដែលហ្វូងដំរីព្រៃកំពុងការពារមិត្តរបស់វាមួយក្បាល ដែលមានសភាពឈឺហើមជើងដើរចូលព្រៃជ្រៅវិញមិនរួច ។ដំរីព្រៃគិតថាស្ត្រីរងគ្រោះជាសត្រូវ ដែលចូលមកយាយីសមាជិកកំពុងឈឺរបស់ពួកវា ។

សូមចុចទីនេះដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/uf_l2rBxdUY