ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា វាយតម្លៃជាវិជ្ជមានចំពោះការចូលរួមអង្គការយូនីសេហ្វ
ពីវេទិកាអធិបតីនៃពិធីបើក សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ សហការរៀបចំដោយក្រសួងមហាផ្ទៃ និងអង្គការយូនីសេហ្វ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងអង្គការយូនីសេហ្វ ជាមួយស្ថាប័ននានានៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ ក្នុងការលើកកម្ពស់គុណភាពសេវាសង្គម និងកិច្ចគាំពារកុមារឱ្យកាន់តែមានប្រសិទ្ធភាព។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/mYhkOMqzeHk