សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយសមាជិកព្រឹទ្ធសភា ប្រចាំតំបន់ Seine-et-Marne
(ភ្នំពេញ)៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារ ជាមួយឯកឧត្តម M. Vincent ÉBLÉ សមាជិកព្រឹទ្ធសភាប្រចាំតំបន់ Seine-et-Marne (Île-de-France) និងជាប្រធានក្រុមមិត្តភាពបារាំង-កម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីសង្ឃឹមថា ដំណើរទស្សនៈកិច្ចនេះនឹងពង្រឹងនូវទំនាក់ទំនងមិតភាពកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជា ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀតព្រោះកម្ពុជា និងបារាំង មានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា ជាយូរលង់ណាស់មកហើយ។
ចុចបើកLink ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/OseWzd9cWvA