លោក យឹម សំណាង អញ្ជើញដាំនិងប្រគល់កូនឈើ ២ម៉ឺនដើមដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបន្ទាយមានជ័យ
(ខេត្តបន្ទាយមានជ័យ)៖កូនឈើចំនួន២ម៉ឺនដើម ជាប្រភេទដើមចាន់គីរី ដែលជាអំណោយរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ត្រូវបានលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ រៀបចំពិធីប្រគល់ជូនលោក លោកស្រីថ្នាក់ដឹកនាំក្រុង ស្រុកទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅបរិវេណខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/_p9ax9dW5jg