ក្រសួងកសិកម្មថា ដង្កូវហ្វូងបានបំផ្លាញផលដំណាំប្រជាកសិករជាង២៣.០០០ហិកតា
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្រុមដង្កូវហ្វូងដែលបានវាយប្រហារផលដំណាំស្រូវ និងដំឡូងមីជាដើម របស់ប្រជាកសិករ គឺបានធ្វើឱ្យប៉ះពាល់ដល់ខេត្តចំនួន១៥នៅទូទាំងប្រទេសកម្ពុជា និងបានធ្វើឱ្យប៉ះពាល់ដល់ផលដំណាំជាង ២៣.០០០ហិកតា ក្នុងនោះដំណាំស្រូវមានប្រហែល ១៥.០០០ហិកតា និងដំណាំឧហ្សាហកម្មដែលភាគច្រើនជាដំណាំដំឡូងមីជាង ៨.០០០ហិកតា។ ចំពោះវិធានការអន្តរាគមន៍ទប់ស្កាត់ ត្រូវបានអ្នកនាំពាក្យក្រសួងកសិកម្ម ឯកឧត្តម ឃឹម ហ្វីណង់ បញ្ជាក់ថា គឺនឹងត្រូវប្រើប្រាស់ថ្នាំគីមីបាញ់សម្លាប់ទើបអាចកម្ចាត់ដង្កូវហ្វូងទាំងនោះបាន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/NCStZPavS30