បណ្តឹងឧទ្ធរណ៍របស់លោក ហុង សុខហួរ តុលាការបើកសវនាការព្រឹកនេះ
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ តុលាការបើកសវនាការលើបណ្តឹងឧទ្ធរណ៍របស់លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី។ បណ្តឹងឧទ្ធរណ៍នេះបានធ្វើឡើងបន្ទាប់ពីលោក ហុង សុខហួរ ប្រឆាំងនឹងការសម្រេចរបស់តុលាការក្រុងដែលមិនអនុញ្ញាតឱ្យលោកនៅក្រៅឃុំ។
តាមសេចក្តីរាយការណ៍ឲ្យដឹងថា លោក ហុង សុខហួរ មិនត្រូវបានគេនាំខ្លួនចូលក្នុងសវនាការទេ គឺមានតែតំណាងមេធាវីរបស់គាត់ប៉ុណ្ណោះ។
គួរបញ្ជាក់ថា លោក ហុង សុខហួរ ត្រូវបានតុលាការចោទប្រកាន់ពីបទក្លែងឯកសារ ប្រើប្រាស់ឯកសារក្លែង និងបទញុះញង់ ពាក់ព័ន្ធសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម៕