​ឥណ្ឌូណេស៊ី​បាញ់​ពន្លិច​ទូក​នេសាទ​វៀតណាម​៦​គ្រឿង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 November, 2015 ក+ ក-

​ឥណ្ឌូណេស៊ី​៖​អ្នកនាំពាក្យ​កង​នាវា​ជើង​ទឹក​ឥណ្ឌូណេស៊ី​បាន​និយាយថា កងកម្លាំង​ជើង​ទឹក​ប្រទេស​ឥណ្ឌូណេស៊ី​បាន​បាញ់​ពន្លិច​ទូក​នេសាទ​វៀតណាម​៦​គ្រឿង ខណៈ​ចូល​នេសាទ​ខុសច្បាប់​ក្នុង​តំបន់ Batam ខេត្ត Riau ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃ​សៅរ៍​។ នេះ​បើតាម​ការចុះផ្សាយ​របស់ Jakarta Post​។​
​គួរ​បញ្ជាក់ថា ក្នុង​តំណែង​របស់​ប្រធានាធិបតី Joko Widodo ឥណ្ឌូណេស៊ី​បាន​បាញ់​ពន្លិច​ទូក​នេសាទ​បរទេស​ខុសច្បាប់​ក្នុង​ដែនសមុទ្រ​របស់ខ្លួន​ចំនួន​១០៦​គ្រឿង​។ ទូក​នេសាទ​ខុសច្បាប់​ទាំងនោះ​ភាគច្រើន​មកពី​ប្រទេស​វៀតណាម ប្រទេស​ហ្វីលីពីន និង​ប្រទេស​ថៃ រួមទាំង​កប៉ាល់​នេសាទ​ចិន​ផងដែរ​៕

145