នាយក​រដ្ឋមន្ត្រី​៖​អ្នក​វាយ​តំណាងរាស្ត្រ​មិនមែន​បាតុករ​ប្រឆាំង​លោក កឹម សុខា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 November, 2015 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ថ្លែង​ជា​សាធារណ កាលពី​ព្រឹក​មិញ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា ជន​ដែល​វាយ​តំណាងរាស្ត្រ​និង​ចូល​សារភាព​មិនមែនជា​ក្រុមបាតុករ​ដែល​តវ៉ា ទម្លាក់ លោក កឹម សុខា ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា កាលពី​ថ្ងៃទី​២៦​ខែតុលា​នោះទេ​។ ប៉ុន្តែ​សម្តេច​បញ្ជាក់ថា តាម​លោក​ឮថា អ្នកតំណាងរាស្ត្រ​នោះបាន​ជេរ​គេ​ថា ពួក​អាយ៉ងយួន ហើយ​បាន​ឈានដល់​ការ​វាយតប់​តែម្តង​។ យ៉ាងណាក៏ដោយ​លោកនាយ​កេ​ដ្ឋ​មន្ត្រី​បញ្ជាក់ថា ឲ្យ​តែ​វាយ​គេ​គឺ​វា​ខុស​ហើយ ។
​ ​គួរ​បញ្ជាក់ថា បើតាម​របាយការណ៍រ​បស់​សមត្ថកិច្ច បុរស​ទាំង​៣​នាក់​នោះ មាន ឈ្មោះ ចាយ សារិទ្ធ អាយុ​៣៣​ឆ្នាំ រស់នៅ​សង្កាត់​តាខ្មៅ ខេត្តកណ្តាល​។ ឈ្មោះ ម៉ៅ ហឿន អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​៥ ឃុំ​ព្រែក​ខ្សាយ “​ខ​” ស្រុក​ពាម​រក៍ ខេត្តព្រៃវែង និង ឈ្មោះ សុ​ត វណ្ណ​នី អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន ដាក់ពន្ធនាគារ​ព្រៃ​សកាល​ពីថ្ងៃ​ពុធ ក្រោម​បទ​ចោទថា​ហិង្សា​ដោយមាន​ស្ថាន​ទំងន់ទោស​និង​ធ្វើ​ឲ្យ​ខូចខាត ទ្រព្យសម្បត្តិ​ដោយ​ចេតនា​៕

art20.1