ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមាននៅព្រឹកថ្ងៃទី០៥ វិច្ឆិកា នេះថា នឺងបង្ហោះសារសុំទោសរបស់លោក សម រង្ស៊ី នៅលើបណ្តាញហ្វេសប៊ុក។
នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានបែបនេះនៅក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញ ជំហានទី៣ថា៖ “ផ្តាំទៅគាត់។លោកថា« ឯកឧត្តម សម រង្ស៊ី អើយ! ឯកឧត្តមបានវ៉ៃ SMS សុំទោសខ្ញុំ បើសិនជាឯកឧត្តមហ៊ានប្រថុយប្រថាន ទៅលើការបំពាន លើអ្វីដែលឯកឧត្តមសុំទោសខ្ញុំ ខ្ញុំត្រៀមបង្ហោះតាមហ្វេសប៊ុក ថ្ងៃទី២៩ ឯកឧត្តមសុំទោសខ្ញុំ សូមផ្តាំតាមអីចឹងទៅចុះ មិនតានវាយោទេ គឺតាមក្បាលមេក្រូតាម៉ង»។
លោកនាយករដ្ឋមន្ត្រីបន្តថា «ឯកឧត្តមវ៉ៃមកខ្ញុំនៅថ្ងៃទី២៩ តុលា ម៉ោង៦និង១៣នាទីល្ងាច ដល់ខ្ញុំឆ្លើយតបអរគុណឯកឧត្តម នៅម៉ោង៨និង៩នាទីយប់ ថ្ងៃទី២៩ តុលា បានសេចក្តីថា មុនពេលបោះឆ្នោតទម្លាក់អនុប្រធានទី១ សភា បើសិនជាបំពានលើខ្ញុំ ខ្ញុំអត់មានជម្រើសទេ សង្ឃឹមថា យើងនៅមានការនិយាយគ្នា យើងអាចនិយាយគ្នាតទៅទៀត»៕ដោយ៖រដ្ឋា