បារាំង​បញ្ជូន​នាវា​ដឹក​យន្តហោះ​ធំ​បំផុត​ចូលរួម​ប្រឆាំង​ក្រុម​IS នៅ​ស៊ី​រី និង​អ៊ីរ៉ាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 November, 2015 ក+ ក-

បារាំង​៖​យោងតាម​សារព័ត៌មាន​BBC​ចេញផ្សាយ​ថា រដ្ឋាភិបាល​បារាំង​ប្រកាស​បញ្ជូន​នាវា​ដឹក​យន្តហោះ​ធំ​បំផុត របស់ខ្លួន​ទៅកាន់​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់​ចូលរួម​ក្នុង​ប្រតិបត្តិ​ការប្រឆាំង​ក្រុម​អ៊ីស្លាម​IS​។
​ប្រភព​ដដែល​បាន​បញ្ជាក់ថា បារាំង​បានកំណត់​ទិសដៅ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​រួចហើយ សម្រាប់​ការវាយប្រហារ​ទៅលើ​ក្រុម​អ៊ីស្លាម​IS ខណៈដែល​បច្ចុប្បន្ន​ក៏​បានដាក់​ពង្រាយ​យន្តហោះ​ប្រភេទ​Mirage ៦​គ្រឿង​នៅ​ទន្លេ Jordan ហើយ​យន្តហោះ​ប្រភេទ Rafale៦​គ្រឿង​ទៀត កំពុង​ឈរជើង​នៅ​ប្រទេស​អារ៉ាប់​រួម​ផងដែរ​។​
​គួរ​បញ្ជាក់ថា កន្លងមក​នាវា​ផ្ទុក​យន្តហោះ​ប្រភេទ​Charles de Gaulle បានដាក់​ពង្រាយ នៅ​ឈូង​សមុទ្រ តាំងពី​កុម្ភៈ​ដល់​ខែមេសា​ឆ្នាំ​២០១៥ ដើម្បី​ប្រឆាំងនឹង​ក្រុម​អ៊ីស្លាម​IS​នៅ​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់​៕

1