បាក់​ទំនប់​រ៉ែ​ដែក​នៅ​ប្រេ​ស៊ី​ល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ច្រើន​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 November, 2015 ក+ ក-

ប្រេ​ស៊ី​ល​៖​មន្ត្រី​នៅ​ភាគ​អាគ្នេយ៍​រដ្ឋ Minas Gerais បាន​និយាយថា មនុស្ស​១៧​នាក់​បាន​ស្លាប់​ហើយ​ជាច្រើន​នាក់​ទៀត​កំពុង​បាត់​ខ្លួន ក្នុង​ហេតុការណ៍​ផ្ទុះ​បាក់​ទំ​បន់​ក្រុមហ៊ុន​រ៉ែ​ដែក​មួយ​ក្នុងប្រទេស​ប្រេ​ស៊ី​ល​។
​ អាជ្ញាធរ​ក្នុង​តំបន់ Mariana បាន​និយាយ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការបាក់​ទ​នប់​រ៉ែ​ដែក​បណ្តាល​ឲ្យ​មាន​ដី​ភក់ និង​កំទេចកំទី​ជាច្រើន​ហូរ​ចូលទៅក្នុង ទីប្រជុំជន​តូច​មួយ​នៅ​តំបន់ Bento ដែលមាន​ចំងាយ​ប្រមាណ​៧ គីឡូម៉ែត្រ​។​
​ លោកស្រី Julia Dias Carneiro បាន​និយាយប្រាប់​សារព័ត៌មាន BBC ថា​តំបន់​ដែល​រង​ផលប៉ះពាល់​គឺមាន​ផ្ទះ​ចំនួន​ប្រហែល​៥០០​ខ្នង​។ ទន្ទឹម​នោះ​ប្រតិ​ប​ត្ដិ​ការ​ក្រុម​ជួយសង្គ្រោះ​នេះ​ត្រូវបាន​រំខាន​ដោយ ការបាក់​ដី​បន្តទៀត ប៉ុន្តែ​ឧទ្ធម្ភាគចក្រ​បាន​ដឹកយក​ជា​អ្នករងគ្រោះ​ជាច្រើន​រកក​ន្លែ​ង​សុវត្ថិភាព​។​
​ គួរបញ្ជាក់​ដែលថា អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​រុករក​រ៉ែ Samarco ដែលជា​ម្ចាស់​ទំនប់​រ៉ែ​ដែក​នេះ​បាន​និយាយថា​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ ការបាក់​ទំនប់​វា​រី​អគ្គិសនី​នេះ​នៅឡើយ​ទេ​៕

art9.2