អាជ្ញាធរ​បញ្ជា​ឲ្យ NAGA World រុះរើ​សំណង់​មុខ​ពុទ្ធសាសនបណ្ឌិត្យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 November, 2015 ក+ ក-

​ភ្នំពេញ​៖ ដោយ​អនុវត្ត​ទៅតាម​ស្មារតី នៃ​អង្គប្រជុំ​បន្ទាន់​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​០៦ ខែវិច្ឆិកា នេះ ក្រុមហ៊ុន NAGA World បានសម្រេច​ផ្អាក​សំណង់ និង​ឲ្យ​រុះរើ ដំបូល​ដែក និង​វាយកម្ទេច​ជញ្ជាំង​បេតុង មុខ​ពុទ្ធសាសនបណ្ឌិត្យ ដោយ​ខ្លួនឯង​។

​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​០៥​វិច្ឆិកា មាន​កិច្ចប្រជុំ​បន្ទាន់​មួយ ពាក់ព័ន្ធ​នឹង​សំណង់​របស់​ក្រុមហ៊ុន NAGA World ដែល​បាន​សាងសង់​ខុសច្បាប់ អនុញ្ញាត​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ត្រូវបាន​រៀបចំឡើង ក្រោម​អធិបតីភាព​លោក អឹម ឈុនលឹម ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​លោក​អភិបាល​រាជធានី​ភ្នំពេញ ប៉ា សុជាតិ​វង្ស​។​

កិច្ចប្រជុំ​បន្ទាន់​នេះ​តាម​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ពិភាក្សា​ផ្លូវច្បាប់ និង​បច្ចេកទេស​។​

​លោក ឡុង ឌី​ម៉​ង់ បាន​ឲ្យ​ដឹង​ទៀតថា ក្រោយ​បញ្ជ​ប់​កិច្ចប្រជុំ​ជា​លទ្ធផល​៖ ១-​ក្រសួង​រៀបចំ​ដែនដី ចេញ​លិខិត​ផ្អាក​សំណង់ និង​ឲ្យ​រុះរើ ។ ២-​ក្រុម​ជាង​ក្រុមហ៊ុន ចាប់ផ្តើម​រុះរើ ដោយ​ខ្លួនឯង​ពីថ្ងៃ​ស្អែក គឺ​រុះ​ដំបូល​មុខ ពុទ្ធសាសនបណ្ឌិត្យ​មុន ។ ៣-​ចាត់​មន្ត្រី​ជំនាញ ប្រចាំ​ការជំរុញ​ដំណើរការ​នេះ រហូតដល់​ទីបញ្ចប់​។​

​សូមបញ្ជាក់ថា ក្រោយពី​បញ្ចប់​ពិធី​សម្ពោធ គម្រោង​ការពារ​ទឹកជំនន់ ជំហាន​៣ របស់ JICA រួចមក នា​ព្រឹក​ថ្ងៃទី​០៥​វិច្ឆិកា​លោកនាយក​រដ្ឋមន្ត្រី បាន​អញ្ជើញ​ចុះ​មើល​ដោយផ្ទាល់​ការដ្ឋាន​សំណង់​របស់ ក្រុមហ៊ុន NAGA World ដែល​បាន​សង់​ខុសច្បាប់​អនុញ្ញាត ក៏ដូចជា​ការប៉ះពាល់​ដ​ល់​សោភ័ណភាព​រាជធានី​ភ្នំពេញ​៕

fgvcfgg