ប៉ូលិស​ម្នាក់ និង​មេព្រៃ​​ម្នាក់​ត្រូវ​ក្រុម​ជនអនាមិក​បាញ់សម្លាប់​នៅ​ស្រុក​ជាំ​ក្សាន្ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 November, 2015 ក+ ក-

​ខេត្ដ​ព្រះវិហារ ៖​យ៉ាងហោចណាស់​មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់ និង​មន្ត្រីប៉ូលិស​ម្នាក់​ត្រូវ ជន​មិន​ស្គាល់មុខ​បាញ់​រៈ​បណ្តាល​ឱ្យស្លាប់ រីឯ​មន្ដ្រី​យោធា​ការពារ​ព្រំដែន​គោក​កងពល​លេខ​៩​ម្នាក់ទៀត ក៏បាន​រងរបួស​ដែរ ខណៈ​ចុះ​ល្បាត និង​បង្ក្រាប​ក្រុម​ជនល្មើស​បំផ្លាញ​ព្រៃឈើ និង​បាញ់​សត្វព្រៃ​ខុសច្បាប់​។​

​មន្ត្រី​មួយរូប​បាន​ប្រាប់​ឲ្យ​ដឹងថា ហេតុការណ៍​ដ៏រ​ន្ឋ​ត់​ខាងលើនេះ កើតឡើង​កាលពី​វេលា​ម៉ោង ២​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​៧ ខែ វិច្ឆិកា ឆ្នាំ​២០១៥ ចំណុច​អណ្ដែត​ស្នប់ ស្ថិតក្នុង​ភូមិ​របុញ ឃុំ​មរកត ស្រុក ជាំ​ក្សាន្ដ ខេត្តព្រះវិហារ គ្រា​ដែល​ក្រុម​ន្ដ្រី​ចម្រុះ​ល្បាត ត្រួតពិនិត្យ​ក្នុង​តំបន់​ព្រៃ​អភិរក្ស ។​

ប្រភព​ព័​ត៍​មាន​ដដែល​បាន​បនតថា មុនពេល​កើតហេតុ ក្រុម​សមត្ថកិច្ច​ចម្រុះ​រួមមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រីប៉ូលិស និង​មន្ត្រី​យោធា បាន​ចុះ​បើក​ប្រ​ត្តិ​ប​ត្តិ​ការចាប់​ម៉ាស៊ីន​អារឈើ​ចំនួន​២​កន្លែង​ផ្សេងគ្នា ។ សមត្ថកិច្ច​គោលដៅ​ទី​១ ចាប់​ម៉ាស៊ីន​អារឈើ បាន​ចំនួន​៦​គ្រឿង​និង​កាំភ្លើង​កា​រ៉ា​ប៊ី​ន​កែច្នៃ​១​ដើម ។​

ប្រភព​បន្តថា គោលដៅ​ទី​២.​ចាប់បាន​ម៉ាស៊ីន​អារឈើ​ចំនួន​៥​គ្រឿង និង​កាំភ្លើង​កា​រ៉ា​ប៊ី​ន​១​ដើម​ដូចគ្នា​។ ខណៈ​កំពុង​ដើរល្បាត​នោះ​ស្រាប់តែ​ក្រុម​ជនល្មើស បានធ្វើការ​បាញ់ស្រោច​ម​កលើ​ក្រុម​សមត្ថកិច្ច​តែម្តង បណ្តាលឱ្យ​សមត្ថកិច្ច​ពីរ​នាក់​ដេក​ដួល​ស្លាប់​នៅក្នុង​ថ្លុកឈាម ឯ​យោធា​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​

​ប្រភព​បញ្ជាក់ថា ជនរងគ្រោះ​ដែល​រង​ការបាញ់ប្រហារ​មាន ឈ្មោះ សៀង ណា​រ៉ុង តួនាទី ជា​ប្រធាន​ក្រុម​ល្បាត និង​ជា​មន្ដ្រីរដ្ឋបាល​ព្រៃឈើ និង​ម្នាក់ទៀត​ឈ្មោះ សាប់ យស ជា​មន្ដ្រីនគរបាល ស្រុក​ជាំ​ក្សាន្ត​។ ចំណែកឯ​មន្ដ្រី​យោធា​ការពារ ព្រំដែន​គោក​កងពល​លេខ​៩ រងរបួស​ធ្ងន់​មានឈ្មោះ សុភ​ណ្ឌ ។​​

សមត្ថកិច្ច​បាន​បើក​ការស៊ើបអង្កេត​ស្វែងរក​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​យ៉ាង​មមាញឹក​ដើម្បី​នាំយក​មក​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​៕​ដោយ​៖​រដ្ឋា​

gvfcdxx

waqwww