ភ្ជួរដីចំការជាន់មីនតោនសល់ពីសម័យសង្គ្រាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2024 ក+ ក-

(ខេត្តបាត់ដំបង)៖យុវជនជាម្ចាស់ត្រាក់ទ័រម្នាក់បានរងគ្រោះថ្នាក់ដល់ជីវិតភ្លាមៗ ក្រោយពីភ្ជួរដីចំការ១កន្លែងប៉ះចំមីនតោនសល់ពីសម័យសង្ក្រាមបណ្តាលឲ្យផ្ទុះឡើង កាលពីល្ងាចថ្ងៃទី ១៥ សីហា ២០២៤ ស្ថិតនៅចំណុចភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ។

ប្រភពបញ្ជាក់ថាៈម្ចាស់ត្រាក់ទ័ររងគ្រោះថ្នាក់ដល់ជីវិតនោះមានឈ្មោះវ៉ាត សាវុន ភេទប្រុស អាយុ២៥ឆ្នាំរស់នៅភូមិភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ប្រភពបន្តថាៈដីចំការនេះគីជាដីចំការចាស់ដែលប្រកបរបរកសិកម្មជារៀងរាល់ឆ្នាំ ពួកគាត់តែងតែមកភ្ជួរអាស្រ័យផលដូចសព្វដង តែលុះដល់ថ្ងៃកើតហេតុជនរងគ្រោះបានចុះទៅភ្ជួរដូចរាល់ឆ្នាំ។

តែអកុសលប៉ះចំគ្រាប់ម៉ីនតោនសល៎ពីសម័យសង្គ្រាមចណ្ដាលឲ្យផ្ទុះធ្វើឲ្យយុវជនដែលជាអ្នកភ្ជួរនោះបានរងគ្រោះថ្នាក់ដល់ជីវិតតែម្ដងបន្ទាប់ពីផ្ទុះភ្លាមៗ។ រីឯត្រាក់ទ័ររងការខូចខាតស្ទើរទាំងស្រុង ។ក្រោយកើតហេតុគេឃើញសមត្ថកិច្ចចុះធ្វើកំណត់ហេតុនិងប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕https://youtu.be/6t8PeEJ_l5M