រ៉ងហ្គូន៖ការបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ាបានបញ្ចប់ហើយ ខណៈដែលមានប្រជាជនភូមា៩០ភាគរយបាន ទៅចូលរួមបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកាឆ្នាំ២០១៥មកនេះ។ ទន្ទឹមនោះគេរំពឹងថា គណបក្សប្រឆាំងរបស់អ្នកស្រី អ៊ុងសាន ស៊ូជី នឹងឈ្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតលើកនេះ។
ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃនេះថា មុនពេលនៃការបោះ ឆ្នោត ក្រុមបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិចំនួន១១ស្ថាប័ន បានចុះធ្វើការស្រង់ មតិនៅ គ្រប់ច្រកល្ហក ទូទាំងប្រទេស មីយ៉ាន់ម៉ា ដោយក្នុងនោះគេ បាន សាកសួរមនុស្សជាង១.៣០០ នាក់។ ជាលទ្ធផល អ្នកគាំទ្ររដ្ឋាភិបាលដែលមានយោធានៅពីក្រោយខ្នងដូចសព្វថ្ងៃនោះមានមិនដល់៥ភាគរយនោះទេ។
យ៉ាងណាក៏ដោយគណៈកម្មាធិការបោះឆ្នោតកំពុងមមាញឹកក្នុងការរាប់សន្លឹកឆ្នោត ហើយលទ្ធផលបណ្តោះអាសន្ននឹងត្រូវប្រកាសឲ្យដឹងនៅរសៀលនេះ៕