កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌសែនសុខស្រាវជ្រាវឃាត់ខ្លួនចោរលួចម៉ូតូចំនួន៣នាក់មកសង្ងំលាក់ខ្លួននៅខណ្ឌមានជ័យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 August, 2024 ក+ ក-

ភ្នំពេញ- ដោយទទួលបានបទបញ្ជាពីឯកឧត្តមឧត្តមសេនីយ៍ឯក​ ជួន​ណារិន្ទ​ អគ្គស្នងការរងនឹងជាស្នងការនគរបាលរាជធានីភ្នំពេញ​និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក​វរសេនីយ៍ឯក​ ហួរម៉េងវ៉ាង​ អធិការនគរបាលខណ្ឌសែនសុខ​ កំលាំងផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌបានសហការណ៍ជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងអធិការដ្ឋាននគរបាលខណ្ឌមានជ័យធ្វេីការស្រាវជ្រាវបង្រ្កាបករណី​ លួចមានស្ថានទម្ងន់ទោស(ឆ្កឹះសោរទ្វារផ្ទះ)យកម៉ូតូចំនួន២គ្រឿងនៅត្រង់ចំណុចផ្ទះជួលផ្លូវ១០០៣​ ភូមិភ្នំពេញថ្មី​ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​ កាលពីថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០២៤​ វេលាម៉ោង​ ២នឹង៣០នាទីរំលងអាធ្រាត​ ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។
https://youtu.be/1ZATpV5v5Fc