មីយ៉ាន់ម៉ា៖ទោះបីជាមិនទាន់ដឹងលទ្ធផលផ្លូវការក៏ដោយ ប៉ុន្ដែតាមលទ្ធផលបណ្ដោះអាសន្នបានបង្ហាញថា គណបក្សប្រឆាំងរបស់លោកស្រី អ៊ុងសាន ស៊ូជី បានវ៉ាដាច់គណបក្សផ្សេងទៀតទៅហើយ ដែលចូលរួមក្នុងការបោះឆ្នោតជាសាកលក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងនោះមានទាំងគណបក្សកាន់អំណាចផងដែរ។
តាមការបញ្ជាក់ពីអ្នកនាំពាក្យគណបក្សប្រឆាំងរបស់លោកស្រីអ៊ុងសាន ស៊ូជី គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោកស្រី បានឈ្នះជាង៨០ភាគរយហើយនៅក្នុងតំបន់ដែលមានចំនួនប្រជាជនខ្ពស់។ នៅក្រៅតំបន់ដែលមានប្រជាជនខ្ពស់ គណបក្សលោកស្រី អ៊ុងសាន ស៊ូជី បានឈ្នះជាង៦០ភាគរយ។ សំឡេងឆ្នោតគាំទ្រគណបក្សប្រឆាំងមួយនេះ ក៏មានផងដែរនៅក្នុងតំបន់ដែលប្រជាជនគាំទ្រដល់គណបក្សកាន់អំណាច។
ក្រុមអ្នកគាំទ្រលោកស្រីអ៊ុងសាន ស៊ូជី នៅថ្ងៃម្សិលមិញបានអបអរសាទរចំពោះលទ្ធផលបឋមនៃការបោះឆ្នោតជា ប្រវត្តិសាស្ត្រមីយ៉ាន់ម៉ា ដោយសង្ឃឹមថាគណបក្សលោកស្រីនឹងឡើងកាន់អំណាចបាន ក្រោយពីរបបយោធាគ្រប់គ្រងអស់ជាង២ទសវត្សមក។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ គណបក្សប្រឆាំងសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ដណ្ដើមបាន ៤៩កៅអីហើយក្នុងរដ្ឋសភា រួមមាន២៤កៅអីនៅរដ្ឋធានីរ៉ង់ហ្គូន និងទីក្រុង Mandalay បាន ១០កៅអីផងដែរ៕

Myanmar opposition leader Aung San Suu Kyi delivers a speech from the balcony of the National League of Democracy (NLD) headquarters in Yangon on November 9, 2015. Vote counting in Myanmar’s landmark election was well underway following a massive turnout that could see Aung San Suu Kyi’s party catapulted to power and the end of decades of military control. AFP PHOTO / Ye Aung THU