អភិបាលស្រុកគូលេន លោក ប៉ែន ជឹង បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់<<ស្ពានសាមគ្គីរវាងអាជ្ញាធរ នឹងប្រជាពលរដ្ឋ>>ដែលសាងសង់អំពីបេតុង ក្រាលឈើ មានទទឹង ៤ម៉ែត្រ នឹងបណ្ដោយប្រវែង ២៣ម៉ែត្រ នៅចំណុចអូរត្រាវ ឃុំគូលែនខាងត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
(ខេត្តព្រះវិហារ)៖ អភិបាលស្រុកគូលែនលោក ប៉ែន ជឹង មានប្រសាសន៍ថា ការកសាងហេដ្ឋា រចនាសម្ព័ន្ធនៅមូលដ្ឋានជាពិសេសគឺស្ពានដែលយើងសម្ពោធដាក់ឲ្យប្រើប្រាស់នៅពេលនេះគឺដើម្បីបម្រើឱ្យការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។លោកអភិបាលបន្តថា នេះជាប្រពៃណីទំនៀមទម្លាប់យូរយាណាស់មកហើយរបស់ប្រជាពលរដ្ឋស្រុកគូលែនដែលតែងតែចេះកៀងគរគ្នាធ្វើស្ពាន ធ្វើផ្លូវគ្រប់កាលសម័យកន្លងទៅនេះ។
ឆ្លៀតឱកាសនេះដែរ លោកអភិបាលស្រុកគូលែន ក៏បានផ្សព្វផ្សាយពីគម្រោងព្រែកជីកហ្វូណនតេជោ គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) និងបានផ្តាំផ្ញើឱ្យបងប្អូនត្រូវរួមគ្នាថែទាំផ្លូវ ស្ពាន និងរួមគ្នាជួសជុលក្នុងករណីមានការខូចខាត។https://youtu.be/gq5SRetDle4
អាជ្ញាធរស្រុកគូលែនសម្ពោធដាក់ឲ្យប្រើប្រាស់<<ស្ពានសាមគ្គីរវាងអាជ្ញាធរ នឹងប្រជាពលរដ្ឋ>>