សៀមរាប៖ ព្រះចៅអធិកាវត្តរតនៈមណីរោងគោ ស្ថិតនៅ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាបមួយអង្គ ត្រូវសមត្ថកិច្ចចាប់ផ្សឹករួចបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត និងរៀបចំឯកសារបញ្ជូនបន្តទៅតុលាការបន្ចាប់ពីទទួលបានពាក្យបណ្តឺងជាប់ទាក់ទងការសេពមេថុនធម្មតាមរន្ធគូទជាមួយនេនចំនួន៩អង្គ។
មន្ត្រីនគរបាលបានឲ្យដឹងថា ចៅអធិការវត្ត រតនៈមណីរោងគោ ឈ្មោះ វង្ស ចែត អាយុ ៤៦ឆ្នាំ ដែលត្រូវបានអនុគុណ និងគណៈកម្មការវិន័យសង្ឃផ្សឹកនាម៉ោង០៨:០០នាទី ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ បន្ចាប់ពីទទួលបានពាក្យបណ្តឺងពីញោមៗនេនរងគ្រោះចំនួន៩អង្គគង់នៅវត្តរតនៈមណីរោងគោ ហើយបានប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី។
ប្រភពដដែលបានបញ្ជាក់ថា ក្រោយពីបានសួរនាំតាមពាក្យបណ្ដឹង ចៅអធិការវត្តអង្គនេះបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ត និងមានការរំលោភដោយបង្ខំ ចំពោះនេនៗទាំង ៩អង្គនោះមែន ដោយខ្លួនបានល្បួងនេនទៅរំលោភ ហើយរាល់ពេលរំលោភម្ដងៗ បានចំណាយប្រាក់លួងចិត្តពី ២ទៅ ៣ម៉ឺនរៀល ក្នុង១អង្គៗ។ ក្នុងចំណោមនេនទាំង៩អង្គ នោះមាននេនអាយុក្រោម១៥ឆ្នាំ ចំនួន៥អង្គ។ លុះដល់អង្គទី៩ ទើបបែកការណ៍ខណះមាននេនមួយអង្គបានទៅរាយការណ៍ប្រាប់ញោមៗ ហើយត្រូវញោមៗទៅប្ដឹងដល់នគរបាល។
នៅព្រឹកថ្ងៃទី១០ វិច្ឆិកា ២០១៥ ដដែលនេះ ស្នងកានគរបាល ខេត្តសៀម រាបបានរៀបចំសំណុំរឿងបញ្ជូនចៅអធិការវត្ត រតនៈមណីរោងគោ ឈ្មោះ វង្ស ចែត អាយុ ៤៦ឆ្នាំ ទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖រដ្ឋា