គ្រឿងញៀន៣វ៉ាលីបម្រុងឆ្លងដែនមកកម្ពុជាត្រូវសមត្ថកិច្ចថៃរឹបអូសបាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 September, 2024 ក+ ក-

សមត្ថកិច្ចថៃប្រចាំនៅច្រកទ្វារខ្លងលឹកស្រុកអារញ្ញប្រា
ថេត ខេត្តស្រះកែវ ប្រឈមនិងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចាប់បានគ្រឿងញៀនចំនួន៣វ៉ាលី បម្រុងឆ្លងដែនមកកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែកញ្ញាឆ្នាំ២០២៤ នៅចំណុចច្រកទ្វារថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។


ប្រភពពីអាជ្ញាធរថៃបានឲ្យដឹងថាៈមុនកើតហេតុមានជនជាតិថៃម្នាក់បានបើករថយន្តមក ចតនៅចំណតរថយន្តជិតផ្សារោងក្លឿ ស្រុកអារញ្ញ(ថៃ) ។រួចហើយបានមកហៅស្ត្រីម្នាក់ជាកម្មករអូសរទេះឲ្យអូសវ៉ាលីចំនួនបី ឆ្លងចូលមកកម្ពុជា។រួចម្ចាស់ទំនិញបានដើរឡើងរថយន្តចេញទៅបាត់។

ដោយស្ត្រីកម្មករជាម្ចាស់រទេះ លើកមិនរូចក៏ហៅកម្មករប្រុសម្នាក់មកជួយលើក។បុរសជាកម្មករដោយក៏កើតមានការសង្ស័យក៏បានបើកមើលហើយឃើញកញ្ចប់ម្សៅសជាច្រើនកញ្ចប់។ដោយមានការសង្ស័យ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប្រចាំការនៅក្បែរនោះនិងមកឆែកមើល ក៏បានឃើញថាជាគ្រឿងញៀនដែលមានទម្ងន់២០០គីឡូក្រាម។


ប្រភពព័ត៌មានបានឲ្យដឹងថា ភ្លាមៗនោះសមត្ថកិច្ចថៃក៏បានចាប់រឹបអូសគ្រឿង ញៀនទាំងនោះនិងបានស្រាវជ្រាវចាប់ម្ចាស់វ៉ាលីដែលជាជនជាតិថៃនោះបាន
ផងដែរ។សំណាងល្អសមត្ថកិច្ចថៃចាប់បានកុំអីគ្រឿងញៀន២០០គីឡូក្រាមចូលមកស្រុកខ្មែរទៀតហើយ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/QFVABUJPZ8c