ទូតប៉ាគីស្ថានសរសើរកម្ពុជាលើការសម្រេចបានសមិទ្ធិផលល្អប្រសើរជាច្រើនក្នុងការគ្រប់គ្រងបរិស្ថាន
ឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំកម្ពុជា នៅក្នុងឱកាសចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃអង្គារ ទី០៣ខែកញ្ញា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន បានថ្លែងការកោតសរសើរ លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ បានខិតខំសម្រេចបានសមិទ្ធផលជាច្រើន ជាពិសេសក្នុងវិស័យបរិស្ថាន ដែលបានធ្វើឱ្យមានការចូលរួមប្រជាពលរដ្ឋ យ៉ាងផុសផុល រួមចំណែកដល់ការកាត់បន្ថយការបំពុលដោយប្លាស្ទិក ដែលជាបញ្ហាសកល។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1h4Jewc4GWA