កងរាជអាវុធហត្ថខេត្តបញ្ជូនជនជាតិថៃ៥នាក់វត្ថុតាងគ្រឿងញៀនជាង៧៣គីឡូក្រាមនិងកាំភ្លើង១ដើមទៅសាលាដំបូង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2024 ក+ ក-

ជនជាតិថៃ៥នាក់ គ្រឿងញៀនជាង៧៣គីឡូក្រាម និងកាំភ្លើង១ដើមត្រូវកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅសាលាដំបូខេត្ត នៅថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។


លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីភ្នាក់ងារផ្តល់ព័ត៌មាន លោកក៏បានដឹកនាំកម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុង សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីព្រះរាជឣាជ្ញារង ឣមសាលាដំបូងខេត្ត លោក លុយ ទីហួរ ក្រុមការងារបានចុះធ្វើប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃបានចំនួន៥នាក់ នៅចំណុចផ្ទះលេខចំណុចផ្ទះលេខC62 ក្នុងបុរីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ។

ការបង្រ្កាបករណីជួញដូរគ្រឿងញៀន ដ៏ធំនេះ អាជ្ញាធរដកហូតបានវត្ថុតាងគ្រឿងញៀនជាច្រើនប្រភេទ មានប្រភេទម៉្សៅក្រាមពណ៌សថ្លា(ICE) ចំនួន៧១កញ្ចាប់ ទម្ងន់ ៧៣គីឡូក្រាម និង៦៧៥ក្រាមព្រមទាំងវត្ថុតាងគ្រឿងញៀនជាច្រើនប្រភេទដូចជា ហេរ៉ូអ៊ីន ,ប្រភេទម៉្សៅម៉ត់ពណ៌ស(កេតាម៉ីន), ថ្នាំគ្រាប់រាងផ្លែឈើ ពណ៌ត្នោត(ឣ៊ិចស្តាស៊ី), គ្រាប់ថ្នាំបន្ទះពណ៌ក្រហម អឺរ៉ាម៉ីន៥(Erimin5), ប្រភេទថ្នាំគ្រាប់រាងត្រីកោណពណ៌ផ្កាឈូក(ឣ៊ិចស្តាស៊ី), កញ្ឆាក្រៀម, និងប្រភេទថ្នាំគ្រាប់មូល និងកាំភ្លើងខ្លី ចំនួន១ដើមក្នុងនោះមានបង់ចំនួន២ គ្រាប់ចំនួន១៩គ្រាប់ សរុបទំងន់គ្រឿងញៀន ៧៣គីឡូក្រាម និង៨០៦ក្រាម៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7vnwdMdctyo