នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងគោក្របីបងប្អូនប្រជាពលរដ្ឋនៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស នាព្រឹកថ្ងៃទី ១៦ខែវិច្ឆិកាឆ្នាំ ២០២៤នេះ។ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិអបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ជំរុញឱ្យបងប្អូនប្រជាពលរដ្ឋនាំគោក្របីមកចាក់វ៉ាក់សាំងឲ្យទាន់ពេលវេលា ។ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដល់សត្វគោក្របីនៅព្រឹកនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ កែ ចាន់មុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងប្រជាពលរដ្ឋជាច្រើនអ្នកផងដែរ។
ឯកឧត្តមអភិបាលខេត្តក៏បានសំណូមពរ ឲ្យបងប្អូនប្រជាពលរដ្ឋ ចិញ្ចឹមគោពូជល្អៗ ដែលឧកញ៉ាម៉ុង រិទ្ធីបាននាំពូជគោពីថៃចំនួន ៥ពាន់ ក្បាលសម្រាប់ប្រជាកសិករនៅទូទាំងប្រទេស។ហេតុនេះសូមបងប្អូនទំនាក់ទំនងនាំយកពូជគោទាំងនោះមកចិញ្ចឹមពេលធំធាត់ក្រុមហ៊ុនធានាទិញយកវិញទាំងអស់ ដែលទាំងនេះអាចជួយជីវភាពបងប្អូនបានល្អប្រសើរ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងមានប្រសាសន៍ថា សូមបងប្អូនយកគោក្របីមកចាក់ទាន់ពេលវេលាដោយមិនចំណាយលុយកាក់នោះទេ។ហើយការចាក់ថ្នាំការពារ គឺប្រសើរជាងការព្យាបាល ឧទាហរណ៍ប្រសិនបើប្អូនមិនយកគោក្របីមកចាក់វ៉ាក់សាំងទេនៅពេលថ្ងៃក្រោយវាកើតជំងឺបងប្អូននឹងទៅរកសេវាព្យាបាលនិងត្រូវចំណាយអស់ថវិកាជាពុំខាន។ ជាមួយគ្នានេះសូមបងប្អូនយកចិត្តទុកដាក់ថែទាំសុខភាពសត្វ ហើយបើអាចសូមផ្លាស់ប្ដូរពីការចិញ្ចឹមគោដែលមានពូតូចៗមកចិញ្ចឹមគោដែលមានពូជធំៗវាអាចជួយបង្កើនជីវភាពគ្រួសាររបស់បងប្អូនបានដែរ។
យោងតាមរបាយការណ៍របស់ លោកគ្រឹង សំអាត ប្រធានការិយាល័យផលិតកម្មនិងបសុជាព្យាបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថាខេត្តកំពង់ឆ្នាំងមានសត្វជាង៤លានក្បាល ក្នុងនោះគោក្របីជាង ២លាន ៥០ម៉ឺនក្បាលបក្សីជាង២លានក្បាល ពពែជាង២ពាន់ ក្បាល។
ដោយឡែកថ្ងៃនេះសម្រាប់ការចាក់ថ្នាំបងប្អូនប្រជាពលរដ្ឋនៅឃុំពពកនាថ្ងៃនេះមានចំនួន ៥០០ក្បាល។ បើការចាក់វ៉ាក់សាំង នៅថ្ងៃនេះមិនអស់ទុក មន្ត្រីពេទ្យសត្វភូមិចាក់បន្តរហូតដល់អស់គោក្របីបងប្អូនប្រជាពលរដ្ឋក្នុងឃុំខ្លុងពពក៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ql4VaaH9DY8