ឯកឧត្តមអភិសន្តិបណ្ឌិត ណែនាំរដ្ឋបាលរាជធានី ខេត្ត រៀបចំផែនការយុទ្ធសាស្រ្តឱ្យត្រូវនឹងស្ថានភាពជាក់ស្ដែង
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឯកឧត្តម លោកជំទាវ ជាអភិបាល នៃគណៈអភិបាលរាជធានី ខេត្តទាំងអស់ ដឹកនាំមន្រ្តីពាក់ព័ន្ធ ជាពិសេសស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ពិនិត្យនិងកែសម្រួលផែនការយុទ្ធសាស្រ្តស្ដីពីការពង្រឹងសន្តិសុខក្នុងដែនរដ្ឋបាលរបស់ខ្លួនឡើងវិញ ដើម្បីឆ្លើយតបការវិវត្តន៍ប្រែប្រួលរបស់សង្គមជាតិ និងពិភពលោក។ ការណែនាំពីប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨ រៀបចំនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FEDsu_ZlLj8