យ៉ាងហោចណាស់មានកូនសិស្សជាង២០នាក់បានស្លាប់បាត់បង់ជីវិតក្រោយ ឡានក្រុងដឹកសិស្សក្មេងៗ ៣៨នាក់ និងគ្រូ ៦ នាក់របស់ប្រទេសថៃបានឆេះនៅលើផ្លូវ Vibhavadi-Rangsit ក្នុងខេត្ត ប៉ាធុមថានីជិតទីក្រុងបាងកកនៅសៀលថ្ងៃអង្គារទី០១ខែតុលាឆ្នាំ២០២៤នេះ សាកសពសិស្សជាង ២០ នាក់ត្រូវបានគេរកឃើញនៅក្បែរទ្វារខាងក្រោយឡានក្រុង សាកសពផ្សេងទៀតកំពុងតែត្រូវបានអាជ្ញាធរថៃបន្តរុករក។
តាមការចុះផ្សាយរបស់កាសែតថៃឡានក្រុងនេះដឹកអ្នកដំណើរ ៤៤នាក់ ចេញពីសាលាវត្តប្រាយ៉ាសង្ខារាម ភាគកណ្តាលខេត្ត ប៉ាធុមថានីទៅកាន់អយុធ្យា ដើម្បីធ្វើដំណើរទៅសាលា។ តាមអាជ្ញាធរថៃការឆាបឆេះនេះអាចផ្តើមចេញពីសំបកកង់រថយន្តមួយផ្ទុះ ហើយរថយន្តបានខ្ទាតទៅប៉ះរបាំងផ្លូវហើយបណ្តាលឲ្យឆាបឆេះពេញរថយន្ត ការសង្រ្គោះអ្នកមានជីវិតមិនអាចធ្វើបានទាន់វេលាដោយសារទ្វារឡានជាប់មិនដំណើរការ។
បច្ចុប្បន្ននេះតៃកុងឡាននេះបានរត់ចោលឡាន និងទូរស័ព្ទមិនអាចទាក់ទងបាននៅឡើយនោះទេ៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/y3ZskvLPpr8