បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​លី​បង់​សម្លាប់​មនុស្ស​៤៣​នាក់ របួស​២៤០​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 November, 2015 ក+ ក-

លី​បង់​៖​យោងតាម​ប្រភពព័ត៌មាន BBC បាន​ផ្សាយ​ថា គ្រាប់បែក​អត្តឃាត​ចំនួន​ពីរបាន​ផ្ទុះ​ក្នុង​ទីក្រុង Beirut ប្រទេស​លី​បង់​យប់មិញ បណ្តាល​ឲ្យ​មនុស្ស​៤៣​បាន​ស្លាប់ និង​២៤០​បាន​រងរបួស​។ ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​បាន​បំផ្ទុះ​នៅ​ផ្លូវ​មមាញឹក​មួយកន្លែង​នៃ​តំបន់​ជាយក្រុង​ភាគខាងត្បូង Burj al-Barajneh​។​
​ក្រសួងសុខាភិបាល​លី​បង់​បាន​ឲ្យ​ដឹងថា គ្រាប់បែក​អត្តឃាត​នោះបាន​បំផ្ទុះ​នៅ​កន្លែង​ខាងលើ​ជា​តំបន់ ពាណិជ្ជកម្ម និង​មាន​មនុស្ស​រស់នៅ​ច្រើន ហើយ​ការ​បំផ្ទុះ​ចំនួន​ពីរ​នោះបាន​ផ្ទុះឡើង​ក្នុងពេល​ដែលមាន មនុស្ស​ចេញទៅ​ខាងក្រៅ​ច្រើន​។​
​ហេតុការណ៍​ខាងលើ​ត្រូវបាន​ក្រុម​រដ្ឋ​ឥស្លាម​និយម​ជ្រុល ISIS អះអាងថា ជា​ស្នាដៃ​របស់ខ្លួន​ផ្ទាល់ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​គឺ​ពុំទាន់​មាន​របាយការណ៍​ណាមួយ​បញ្ជាក់​ច្បាស់​ថា​ជា​ស្នាដៃ​របស់ ISIS មែនឬ​មិនមែន​នោះទេ​៕

2119