តុលាការក្រុង​ភ្នំពេញ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក សម រង្ស៊ី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 November, 2015 ក+ ក-

​ភ្នំពេញ​: តុលាការក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា​នេះ បានចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដើ​ម្ប​យកមកអនុវត្ត​ទោស​ដាក់ពន្ធនាគារ ពាក់ព័ន្ធ​ករណី​បរិហាកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មានការ​រើសអើង ដែល​បាន​ប្រព្រឹត្តិ​កាលពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០០៨ នៅ​សារមន្ទីរ​ជើងឯក​។

​ការចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​នេះ ខណៈដែល​លោក សម រង្ស៊ី កំពុងតែ​ស្ថិតនៅ​ក្រៅប្រទេស​។​

​ក្នុង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ដែល​ចុះហត្ថលេខា​ដោយ​លោក ស៊ឺ វណ្ណ​នី តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា លោក សម រង្ស៊ី ជាប់ចោទ​ក្នុង​សំណុំ​រឿងក្តី​ជាមួយនឹង​លោក​ហោ​ណាំហុង រដ្ឋមន្ត្រីការបរទេស កាលពី​ឆ្នាំ​២០០៨​។ គ្រានោះ​គឺ​លោក​សម រង្ស៊ី លើកឡើងថា លោក ហោ ណាំហុង ជា​ប្រធាន​គុក​បឹងត្របែក នៅ​សម័យ​ខ្មែរក្រហម​។ សំណុំរឿង​ក្តី​នោះ ត្រូវបាន​តុលាការសម្រេច​ផ្តន្ទាទោស​លោក សម រង្ស៊ី ដាក់ពន្ធនាគារ ២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៨ លាន​រៀល​៕ ដោយ៖រដ្ឋា

dcxdsdd