បន្ទាយមានជ័យ ៖បុរសចំណាស់ម្នាក់ ត្រូវកូនបង្កើតចាប់កាត់ដៃ កាត់ជើង និងវាយសម្លាប់យ៉ាងសាហាវព្រៃផ្សៃនៅក្នុងលំនៅឋានរបស់ខ្លួន ខណះគាត់កំពុងវាយបំបែកបំពង់ឬស្សីទុកធ្វើរនាបផ្ទះ។
ប្រភពព័ត៌មានបានឲ្យដឹងថា កូនប្រុសតិរិច្ឆានម្នាក់ ព្រោះតែខឹងនឹងឳពុករបស់ខ្លួនស្តីបន្ទោសបន្តិចបន្តួច និងវាយបំពង់ឬស្សីបង្កសំឡេងរំខានដល់ការដេករបសខ្លួន ក៏បានចាបឪពុកកាត់.កដៃ កាត់.កជើង និងវាយសម្លាប់យ៉ាងឃោរឃៅ កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងបរិវេណផ្ទះរបស់ខ្លួនស្ថិតក្នុងភូមិ បឹងសិលា ឃុំចង្ហារ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកឆេងអ៊ី សុខា អធិការនគរបាលស្រុកអូរជ្រៅបានប្រាប់សារពត៌មានថាៈជនរងគ្រោះ មួន ហ៊ាង អាយុ ៥៩ ឆ្នាំ កំពុងអង្គុយវាយប្ញស្សីធ្វើជញ្ជាំងរនាងត្រូវបាន ជាកូនបង្កើត ឈ្មោះ ហ៊ាង កូយ អាយុ៣៣ឆ្នាំ ខឹងឪពុករំខានដំណេក បានយកឈើជ្រុង វាយចំក្បាលពីក្រោយ និងយកកាំបិតខ្វែវ កាប់ដាច់ដៃ និងកាប់ត្រូវត្រង់ជើងបណ្តាឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុខណៈឪពុកកំពុងវាយរនាបឬស្សី។ (ជនសង្ស័យមានជំងឺសរសៃប្រសាទ )
លោកឆេងអ៊ី សុខា បានបន្តទៀតថា បន្ទាប់ពីបង្កហេតុ សមត្ថកិច្ចប៉ុស្តិ៍បានឃាត់ខ្លួនជនង្ស័យ បានភ្លាមៗ នាំយកមកកសាងសំណុំរឿងតាមនីតិវិធី ៕ដោយ៖ផានូរ៉ាត់