ប៉ូលិសឆ្មក់ចូលទៅរំដោះជនរងគ្រោះនិងបង្រ្កាបទីតាំងបទល្មើសល្បែងស៊ីសងដ៏ធំមួយនៅខណ្ឌមានជ័យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 November, 2024 ក+ ក-

(ភ្នំពេញ)-កម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រលប់ថ្ងៃទី០៦ ខែវិច្ឆិកានេះ បានចុះទៅបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់ មួយកន្លែង មានទីតាំងក្នុងអគារមួយស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ឬផ្លូវសឡា សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញដោយរកឃើញជនជាតិចិន និងប៉ាគីស្ថានជិត២០០នាក់។
ប្រតិបត្ដិការនេះ ធ្វើឡើងក្រោយពីក្រុមការងាររបស់អគ្គស្នងការនគរបាលជាតិ បានទទួលព័ត៌មានពីជនរងគ្រោះដែលបានប្តឹងថាគាត់ត្រូវគេចាប់បង្ខាំង នៅក្នុងអគារមិនឲ្យចេញទៅក្រៅឡើយ ។
ជនជាតិបរទេសទាំងនោះ ត្រូវបានឃាត់ខ្លួន ដើម្បីបន្ដនីតិវិធីរៀបចំឯកសារនិង ត្រូវបណ្ដេញចេញពីប្រទេសកម្ពុជា។
ដោយឡែក អ្នកពាក់ព័ន្ធនឹងម្ចាស់ទីតាំង សមត្ថកិច្ចកំពុងបន្ដនីតិវិធី តាមផ្លូវច្បាប់ជាបន្ដទៀត៕https://youtu.be/oLuW0S_5Dgk