ប៉ូលិស​កូរ៉េ អូស​លោក សម រង្ស៊ី ចេញ ពី​វេទិកា​ប្រគុំ​តន្ត្រី​របស់​ពលករ​ខ្មែរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2015 ក+ ក-

​ភ្នំពេញ​៖លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​អមដំណើរ​ត្រូវ​ប៉ូលីស​កូរ៉េ​ក្រៀក​អូស​ចេញ​ក្រៅ ខ​ណះ​លោក​បំរុង​ឡើងកាន់​ក្បាល​មេក្រូ​និយាយ​លើ​វេទិកា​ប្រគុំ​តន្ត្រី​របស់​ពលករ​ខ្មែរ ហើយ​លោក សម រង្ស៊ី បានគេច​ឡើង​តាក់ស៊ី​ជិះ​ចេញ​ទាំង​ក្តី​អាម៉ាស់​។​នេះ​បើតាម​ការលើកឡើង​រប​ស់លោក ស៊ុត ឌី​ណា ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង​។​

​លោក ស៊ុត ឌី​ណា ឯកអគ្គរាជទូត​ខ្មែរ ប្រចាំ​នៅ​កូរ៉េខាងត្បូង បាន​ផ្សព្វផ្សាយ​នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​១៥ ខែវិច្ឆិកា នេះ អំពី​រូបថត ៣ សន្លឹក និង​បាន​សរសេរ​បញ្ជាក់ថា នេះ​ជា​ទិដ្ឋភាព​ដែល​លោក រង្ស៊ី ត្រូវ​បូលិស​កូរ៉េ​គ្រៀក​អូស​ចេញពី​កន្លែង​ការប្រគុំ​តន្ត្រី​របស់​ពលករ​ខ្មែរ នៅ​ថ្ងៃអាទិត្យ ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ​។

​សំណេរ​ដែល​ផ្សព្វផ្សាយ​នោះ​បន្តថា ប៉ូលិស​បាន​ចាប់​អូស​លោក សម រង្ស៊ី ពី​កន្លែង​ប្រគុំ​តន្ត្រី​នោះ ដោយសារតែ​លោក​ប្រុង​ឆ្មក់​ឡើង​ទាញ​ក្បាល​មេក្រូ​ដើម្បី​ញុះញង់ បំបែកបំបាក់​សាមគ្គី​ជាតិ និង​ឯកភាព​ជាតិខ្មែរ និង​ប្រុង​ប្រើប្រាស់​វេទិកា​នេះ វាយប្រហារ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកអគ្គរាជទូត​ខ្មែរ​លោក ស៊ុត ឌី​ណា បាន​បន្ថែមថា លោក សម រង្ស៊ី បាន​ចូល​តាក់ស៊ី​គេចខ្លួនបាត់​ដោយ​ក្តី​អាម៉ាស់​ជាទីបំផុត​។

​លោក ស៊ុត​ឌី​ណា បាន​បន្តថា “​លើក​នេះ មិន​ត្រឹមតែ​មិនបាន​ថ្លែង​សារ​នយោបាយ​ទេ សូម្បី​ឡើងលើ​ឆាក​កូរ៉េ ចង់​និយាយ​លា ក៏​គេ​មិន​អនុញ្ញាត​ដែរ ហើយ​ទង់បក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​ដកហូត និង​កម្ទេចចោល ទាំង​នៅលើ​ឆាក និង​ពី​អ្នក​កាន់​ទង់​បួនដប់​នាក់ ដែលជា​សមាជិក​បក្សប្រឆាំង​។

លោក​បន្តថា កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ក្រុម​នេះ​បានគេច​ចេញពី​ព្រះវិហារ​គ្រិ​ស្ទ​ព្រោះ​ប៉ា​ស្ត័​រ គាត់​ដឹងថា ជា​រឿង​កុហក់​ហើយ​មិន​ឲ្យ​សំដែង ទើប​ក្រុម​នេះ បានគេច​ខ្លួន​ទៅ​កន្លែង​ផ្សេង តែ​ថ្ងៃនេះ អស់លក្ខណ៍​។ សូម​អរគុណ​ភាគី​មិត្ត​កូរ៉េ សហការ​បានល្អ​ថ្ងៃនេះ​”៕ ដោ​យ៖ផា​នូ​រ៉ាត់​
gbhvvv

fcdfccc

ghgyyy