យន្តហោះ​ចម្បាំង​បារាំង​១០​គ្រឿង​ចេញ​ប្រតិបត្តិ​ការ​ទៅ​ស៊ី​រី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 November, 2015 ក+ ក-

ប៉ារីស​៖​យន្តហោះ​ចម្បាំង​ចំនួន​១០​គ្រឿង​របស់​កងទ័ពអាកាស​បារាំង​បានចេញ​ប្រតិបត្តិការ​ទៅ​ទម្លាក់​គ្រាប់បែក​នៅ​តំបន់ Raqqa ប្រទេស​ស៊ី​រី ដើម្បី​កម្ទេច​ក្រុម ISIS​។ នេះ​បើតាម​ក្រសួងការពារជាតិ​បារាំង​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៥ នេះ​។​
​ប្រភព​ដដែល​បញ្ជាក់ថា គោលដៅ​នៃ​ប្រតិបត្តិការ​លើ​នេះ​មាន​បន្ទាយ​ធំ បន្ទាយ​ហ្វឹកហាត់ និង​ឃ្លាំង​ផ្ទុក​សម្ភារ ហើយក៏​ជាការ​សង​សឹង​ទៅ​ក្រុម ISIS ដែល​បាន​បាញ់ និង​បំផ្ទុះ​គ្រាប់បែក​នៅ​កណ្ដាល​ក្រុងប៉ារីស ស្លាប់​មនុស្ស​១៣២​នាក់ និង​ជាច្រើន​នាក់​ផ្សេងទៀត​រងរបួស​កាលពី​យប់​ថ្ងៃ​សុក្រ​៕

art12.2