ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ស្វាគមន៍កិច្ចព្រមព្រៀងលើបទឈប់បាញ់ ដែលប្រកាសដោយអ៊ីស្រាអែល និងលីបង់ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
កម្ពុជាសង្ឃឹមថា កិច្ចព្រមព្រៀងនេះ នឹងនាំទៅដល់ការបញ្ឈប់ជាអចិន្ត្រៃយ៍នៃការប្រយុទ្ធគ្នាឆ្លង ព្រំដែនរវាងអ៊ីស្រាអែល-លីបង់។
សូមបញ្ជាក់ថា អ៊ីស្រាអែល និងលីបង់បានទទួលយកសំណើរគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ជម្លោះព្រំដែនរយៈពេល ១៣ ខែ ដែលបានឈានចូលដល់សង្រ្គាមទាំងស្រុងនៅក្នុងខែកញ្ញាកន្លងទៅជាមួយក្រុមហេសបូឡា។
កិច្ចព្រមព្រៀងនេះ ត្រូវបានប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃឌិន និងប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង(Emmanuel Macron)ជួយសម្របសម្រួល ។អ៊ីស្រាអែល បាន អនុម័ត កិច្ចព្រមព្រៀង ឈប់ បាញ់ ជាមួយ ក្រុម ហេសបូឡា ក្នុង ប្រទេស លីបង់ នឹងចូលជាធរមាននៅថ្ងៃពុធវេលាម៉ោង ៤ ព្រឹក ម៉ោងនៅអ៊ីស្រាអែល ដើម្បីធានាឱ្យបាននូវបទឈប់បាញ់រយៈពេល ៦០ ថ្ងៃ។
បទឈប់បាញ់នេះ “នឹងបង្កើតលក្ខខណ្ឌដើម្បីស្តារភាពស្ងប់ស្ងាត់យូរអង្វែង និងអនុញ្ញាតឱ្យអ្នករស់នៅក្នុងប្រទេសទាំងពីរត្រឡប់ទៅលំនៅស្ថានរបស់ពួកគេវិញដោយសុវត្ថិភាពរបស់ភាគីទាំងពីរស្របតាមខ្សែបន្ទាត់ខៀវ៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/j9lUy7ZZjF4