ឆ្លងចរន្តអគ្គិសនីឆេះអាស្រមយាយជីមួយខ្នងនៅក្នុងវត្តស្ទឹងមានជ័យ
ភ្នំពេញ:ករណីទុស្សេខ្សែភ្លើងបណ្តាលអោយមានអគ្គិភ័យមួយបានឆាបឆេះតូបយាយជីមួយខ្នងក្នុងវត្តស្ទឹងមានជ័យកាលពី វេលាម៉ោង១រសៀល ថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ក្នុងប្រតិបត្តិការ ពន្លត់អគ្គិភ័យនេះបានចំណាយរយៈពេលជាងកន្លះម៉ោង ដោយប្រើរថយន្តចំនួន៦គ្រឿងទើបពន្លត់ភ្លើងអស់ទាំងស្រុង។ ករណីនេះមិនបណ្តាលអោយមានមនុស្សរងរបួសនោះទេ ហើយក៏មិនបានរាលដាលដល់កន្លែងស្នាក់នៅផ្សេងទៀតដែរ។
មូលហេតុបង្កឲ្យមានអគ្គីភ័យនេះ ត្រូវបានសមត្ថកិច្ចអះអាងថា បណ្ដាលមកពីឆ្លងចរន្ដអគ្គីសនី ៕ដោយ៖ គ. បញ្ញា