កសិករនៅភូមិជ្រុងស្រឡៅឃុំស្ដេចគង់ខាងជើងស្រុកបន្ទាយមាសខេត្តកំពតកាលពីរសៀលថ្ងៃទី០៦ខែធ្នូឆ្នាំ២០២៤បានយកគោយន្តភ្ជួរដំណាំត្រគួនដែលមានផ្ទៃដីកន្លះហិកតានោះចោល។ដោយសារតែកសិកររូបនោះបានប្រមូលផលហើយបែរជាមានតម្លៃថោកខ្លាំងពេក។ កសិករដែលជាម្ចាស់ដាំត្រគួនគាត់បាននិយាយប្រាប់ថាការដាំដំណាំត្រគួនលើកនេះគាត់ខាត់បង់អស់សាច់ប្រាក់១លាន៥០ម៉ឺនរៀល។ដោយគិតទាំងជួលគេភ្ជួរដីផងនិងគ្រាប់ត្រគួនអស់ចំនួន៦០គីឡូក្រាមផង។កសិកររូបនោះបាននិយាយប្រាប់បន្តថាការដាំត្រគួនលំបាកណាស់ពេលណាត្រគួនលក់មិនបានថ្លៃ។ជាក់ស្ដែងដូចថ្ងៃត្រគួនគាត់ថោកពេក មួយគីឡូបានត្រឹមតែបីរយរៀល។តម្លៃនេះ គ្រាន់តែជួលគេកាត់មិនគ្រប់ផង ។
ដូចនេះគាត់បានសម្រេចចិត្តជួលគេភ្ជួរចោលវិញ និងចែកឲ្យបងប្អូននៅជិតច្រូតឲ្យគោស៊ី កាត់យកទៅបបរបាយជ្រូកក៏មិនអស់ទៀតផង។ម្ចាស់ ដំណាំត្រគួនបានបង្ហើបប្រាប់ថាបន្ទាប់ពីភ្ជួរចោលដំណាំត្រគួនគាត់នឹងដាំពោតវិញម្ដងក្រែងមានទីផ្សារ៕
https://youtu.be/PLhC1hJAV9I
កសិករដាំត្រគួនអត់មានអ្នកទិញភ្ជួរចោលវិញដាំពោតវិញម្ដង